Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាជ្ញាធរខេត្តប៉ៃលិនបានអំពាវនាវដល់បងប្អូនប្រជាកសិករកែប្រែទំលាប់ ចាស់ហើយងាកមកធ្វើស្រែតាមគោលការណ៍ធម្មជាតិប្រពលវប្បកម្មស្រូវ

ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួយស្ទូងស្រូវបង្ហាញរបស់សហគមន៍កសិកម្មដាំដំណាំស្រូវតាមគោលការណ៍ធម្មជាតិប្រពលវប្បកម្ម ដែលរៀបចំឡើងដោយមន្ទីរកសិកម្មខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវងាកមកធ្វើស្រែតាមគោលការណ៍ធម្មជាតិប្រពលវប្បកម្មដំណាំស្រូវវិញ ដោយស្ទូងស្រូវ១ដើម និងប្រើប្រាស់ជីធម្មជាតិ ពីព្រោះការធ្វើស្រែតាមបែបប្រពលវប្បកម្មនេះ គឺចំណាយពូជន៍តិច និងទទួលបានទន្និផលខ្ពស់។

ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយពីបច្ចេកទេសដល់កសិករ ដោយផលិតស្រូវឱ្យមានគុណភាពល្អ សម្រាប់នាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ដែលមានការប្រកួតប្រជែង ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើឡើង។

ជាក់ស្តែងនៅពេលនេះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានចុះមកស្ទូងស្រូវប្រាំង តាមបែប គោលការណ៍ធម្មជាតិ ប្រព័ន្ធប្រពលវប្បកម្មដាំដំណាំស្រូវ ដើម្បីបង្ហាញដល់ប្រជាកសិកយើងនៅក្នុងខេត្តប៉ៃលិន ឱ្យបានយល់ដឹង និងអនុវត្តន៍ធ្វើស្រែតាមបច្ចេកទេសនវ ដែលចំណាយពូជន៍តិច និងទទួលបានទន្និផលខ្ពស់។

ឯកឧត្តមបានបន្តថា៖ នៅឆ្នាំនេះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញបានរៀបចំផែនការទឹក ដោយមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ និងច្បាស់លាស់ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការរបស់ប្រជាកសិករធ្វើស្រែប្រាំង។

បើតាមការបញ្ជាក់របស់លោក ផាន់ សុផាណ្ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា៖ នៅរដូវប្រាំងឆ្នាំនេះ បើតាមផែនការប្រជាកសិករនឹងធ្វើស្រែប្រាំងចំនូនជាង ៨០០ហិតា តែមកពេលនេះទើបតែសម្រេចបានចំនួនជាង ៨០ហិចតា ប្រមាណជា ១០% ហើយកាលពីឆ្នាំ២០១៥ កន្លងទៅ គឺការធ្វើស្រែប្រាំងរបស់ប្រជាកសិករសម្រេចបាន ៩៦%នៃផែនការ ។

លោកបានបន្តថា៖ បើសិនប្រជាកសិករមានចំណាប់អារម្មណ៍ចង់ងាកមកធ្វើស្រែប្រាំងតាមបែបធម្មជាតិ ប្រពលវប្បកម្មដំណាំស្រូវនេះ ខាងមន្ទីរកសិកម្មខេត្តនឹងជួយគាំទ្រផ្នែកបច្ចេកទេសផងដែរ។ ដោយ៖ញ៉ឹប បូរី

img-20161203-wa0153 img-20161203-wa0152 img-20161203-wa0151 img-20161203-wa0149 img-20161203-wa0148 img-20161203-wa0146if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More