Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមចោរប្លន់ប្រដាប់អាវុធ៤នាក់ ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យបង្ក្រាប និងឃាត់ខ្លួន

ភ្នំពេញ៖ កាលពីថ្ងៃទី០៣-១២-២០១៦ វេលាម៉ោង១៥ម៉៤០នាទី នៅចំណុចផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌមានជ័យ និង កម្លាំងប៉ុស្តិ៍បឹងទំពុនបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យ បានបង្រ្កាបក្រុមជនសង្ស័យប្លន់ម៉ូតូប្រដាប់អាវុធចំនួន ០៤ នាក់ ដែលមានឈ្មោះ ៖

១-ឈ្មោះ បូ លីណូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ។
២-ឈ្មោះ លី ហេង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
៣-ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
៤-ឈ្មោះ រ៉េន សិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
ជនសង្ស័យទាំង០៤នាក់ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះបានចាប់យកវត្ថុតាង៖ ម៉ូតូចំនួន ០២ គ្រឿង ៖ ១-ម៉ាកPCX ពណ៍ស សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FX 0171 , ២-ម៉ាកហ្ស៊ូមមើអ៊ិច ពណ៍ក្រហមលាយស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FO 1763 ,៣-ម៉ាកស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB 3527 , ស្លាកលេខម៉ូតូចំនួន ០២ បន្ទះ (លេខ ភ្នំពេញ 1GA8410 និងលេខ ភ្នំពេញ FX 6765) និង មួកសុវត្ថិភាពចំនួន ០២ (ពណ៍សលាយក្រហមចំនួន ០១ និង ពណ៍ខៀវចំនួន ០១) ។ ចំពោះជនសង្ស័យ និង វត្ថុតាង ប្រគល់ឲ្យកម្លាំង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្ត ។

1162d580-52e5-492c-b3b6-6ed2ebf26190 ab2dcfd0-e93a-443d-8278-247d93224a8c b14377b3-e370-4c10-bddd-b5d0deacfdab e7636cdd-9d24-43b4-bcd7-e17766ea6535 ed8fb867-3196-48a7-a6d0-810790d0661e

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More