Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពីរនាក់ប្តីប្រពន្ធចូលបត់ជើងតូច ចេញមកវិញ មានក្រុមក្មេងស្ទាវមួយក្រុមទាញដំបងដេញវាយដោយមិន ដឹងមូលហេតុ

ភ្នំពេញ៖ ពិតជារឿងមួយដែលពិបាកនិងថ្លែងខណៈដែលធ្វើដំណើរចេញពីធ្វើការស្រាប់តែឈឺបត់ជើងតូច ចេញមកវិញក៍លេចមុខក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ទាញដំបូងដេញវាយដោយមិនដឹងមូលហេតុ។ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ និង៣០នាទី នៅផ្លូវលំភូមិដំណាក់ ចំណុចសំណង់បូរី គិតឈឿន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានអោយដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ជួន វាសនា អាយុ ២៦ឆ្នាំ មុខរបរលាងម៉ូតូ ចំណែក ប្រពន្ធមានឈ្មោះ ម៉ាន់ អៃសាក់ អាយុ ស្នាក់នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ប្រភពពីជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានអោយដឹងថា ខណៈពួកគាត់ជិះម៉ូតូម៉ាក Honda Dream សង់ ប៉ិក ពាក់ស្លាកលេខ ភ្នំពេញ 1BM-0986បានជិះម៉ូតូឌុបគ្នាចេញពីកន្លែងលាងម៉ូតូ មកដល់ ចំណុចខាង លើក៍មានអាការៈឈឺបត់ជើងតូចក៍បានចុះទៅរកកន្លែងគួរសម ភ្លាមៗនោះក៍មានក្រុមក្មេងស្ទាវមួយក្រុម ជាកម្មករសំណង់កាន់ដំបងគ្រប់ដៃ ឃើញបែបនោះក៍នាំគ្នាឡើងជិះម៉ូតូទៅប្តឹងសមត្ថកិច្ចក្រាំងធ្នង់ជួយ អន្តរាគមន៍ ក្រោយទទួលបានបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ សហការជាមួយកម្លាំងប្រជាការពារ សង្កាត់ក្រាំងធ្នង់មិនបង្អង់យូរ បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៦ នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។ តាមចំលើយសារភាពរបស់ក្រុមក្មេងស្ទាវទាំង៦នាក់ថា មូលហេតុ ដែលពួកគេកាន់ដំបងគ្រប់ដៃដើរសំដៅទៅទីតាំងនោះព្រោះ មុនពេលកើតហេតុបន្តិច មានបុរស២នាក់ ជិះម៉ូតូដេញប្អូនស្រីគាត់ពីក្រោយបំរ៉ុងចាប់រំលោភ លឺបែបនេះក្រុមកម្មករសំណង់ក៍នាំគ្នាកាន់ដំបងមក ទីតាំងខាងលើក្នុងគោលបំណងស្វែងរកបុរស២នាក់នោះ ស្រាប់តែមកជួប២នាក់ប្តីប្រពន្ធ២នាក់នេះ ទៅវិញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំ
ទី១ ឈ្មោះ សំ ផល្លា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់។
ទី២ ឈ្មោះ ផាន់ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។
ទី៣ ឈ្មោះ ស៊ុន រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់។
ទី៤ ឈ្មោះ លឹង ហៀប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់។
ទី៥ ឈ្មោះ អ៊ាន ប្រុស ភេទប្រុស អាយុ ២០ មុខរបរកម្មករសំណង់។
ទី៦ ឈ្មោះ កូវ ឌី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៦នាក់ស្នាក់នៅ ចំណុចសំណង់បូរី គិតឈឿន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ននគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់កំពង់ធ្វើការសាកសួរបន្ថែមទៅលើភាគីទាំងសងខាង។

img_5153img_5166 img_5167 img_5168 img_5169

img_5151 img_5152

1 of 4,893

ចំនួនអ្នកទស្សនា
  • 0
  • 260
  • 1,736
  • 8,766,499

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More