Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាយ ៤នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ខណៈជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ក៍ទាក់ដៃ ចង្កូត និងបុកគ្នាពេញទំហឹងតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២ និង០០នាទី នៅចំពីមុខសាលាសង្កាត់ចោមចៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ និងស្រ្តីម្នាក់ជិះ ម៉ូតូ Dream សង់សេរី២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1H-4981 ក្នុងទិសដៅពីកើតទៅលិច ខណៈមក ដល់ចំនុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Dream សង់សេរី២០១០ ពាក់ស្លាក លេខតាកែវ 1F-2232 ជិះគ្នា២នាក់បានទាក់ដៃចង្កូតដួលទាំងពីរគ្រឿងបណ្តាលអោយរបួសធ្ងន់ ស្រាល ទាំងអ្នកឌុប និងអ្នករួមដំណើរជាមួយ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅក្លីនិក ឯកជន សំរាប់មធ្យោបាយធ្វើដំណើរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ជ័យ រងចាំដោះស្រាយជាក្រោយ។

img_5155 img_5156 img_5157 img_5158if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More