Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបុរសម្នាក់សង្ស័យករណីលួចរថយន្ត

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនសង្ស័យជាពាក់ព័ន្ធនិងករណីលួច រថយន្ត កាលពីម៉ោង ០០ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ២០១៦ នៅចំណុចភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យ មានឈ្មោះ សុខ សុផល អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ។ ចំណែកម្ចាស់រថយន្តមានឈ្មោះ ម៉ម សុខ ភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរជួសជុលរថយន្តស្នាក់នៅ ឃ្លាំងលេខ ១០៨ ផ្លូវ២០០៤ ភូមិ ស្លែងរលើង សង្កាត់ទឹកទឹក ខណ្ឌសែនសុខ។
ប្រភពពីម្ចាស់រយន្តបានអោយដឹងថា កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ២០១៦ តាមរយៈកាម៉េរាសុវត្ថិភាពគាត់បានឃើញជនសង្ស័យបានលួចរថយន្តរបស់គាត់ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM-1461 ដែលគាត់ចតទុកនៅមុខឃ្លាំង។ ក្រោយពីបាត់រថយន្ត គាត់បាន ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផងដែរ។
តាមសក្សីម្នាក់ឈ្មោះ ខុន ឌឿន ជាមន្ត្រីអាវុធហត្ថម្នាក់បានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើ គឺមានគេទំនាក់ទំនងមកគាត់អោយជួយរកម៉ូយទិញរថយន្ត ក្រោយពីគាត់ស្តាប់ការ រៀបរាប់របស់ជនសង្ស័យដូចភិនភាគរថយន្តដែលបងប្អូនគាត់បាត់ ក៍បានរាយការណ៍ជូនសមត្ថកិច្ច និងបានរៀបចំផែនផែនការក្របួចនៅទីតាំងខាងលើតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយមដិសេដ្ឋថា មិនបានលួចទេ គាត់គ្រាន់តែត្រូវគេអោយ ជួយបើកយកមកលក់អោយប៉ុណ្ណោះ។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរបន្ថែម ប៉ុស្តិ៍ទឹកថ្លា និង បញ្ជូន បន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

 img_5178 img_5179 img_5180 img_5181 img_5182

1 of 4,891

ចំនួនអ្នកទស្សនា
  • 1
  • 546
  • 2,007
  • 8,765,049

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More