Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រទេះឃើញរថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ2AK-4612ត្រូវគេយកមកប្លុងចោល

ភ្នំពេញៈរថយន្តមួយគ្រឿងម៉ាកKIA(CARENS)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AK-4612ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រទេះឃើញប្លុងចោលតាំងពីយប់ថ្ងៃ២៩វិច្ឆិកា ២០១៦រហូតដល់ព្រឹកថ្ងៃទី០៤ធ្នូ២០១៦នៅតែមិនឃើញមកយកទៀតក៍បង្កើតគណះកម្មការចំរុះចុះមកពិនិត្យនូវម៉ោង០៨
និង៣០នាទីព្រឹកដែលមានទីតាំងស្ថិតនៅផ្លូវលំភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថាកាលពីយប់ថ្ងៃទី២៩វិច្ឆិការ២០១៦ប្រហែលម៉ោង២២យប់មានបុរសជាជនជាតិម្នាក់
បានបើករថយន្តមួយគ្រឿងនេះមកចំណុចខាងលើដោយបើកក្នុងទិសដៅពីកើតទៅលិចខណះមកដល់ក៍ជាប់ផុងទៅមុខលែងរួចក៍ទុកចោលតែម្តង។ប្រភពបានប្រាប់ទៀតថាពេល
នោះបានឃើញបុរសជនជាតិបានចេញពីរថយន្តដើរទៅគោសទ្វាតាមផ្ទះប្រជាពករដ្ឋហើយត្រូវបានប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកពេលសមត្ថកិច្ចមកដល់ក៍ឃើញបុរសខាងលើដើរតាមដងផ្លូវចេញទៅបាត់ទៅ។

ប្រភពពីលោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់បានប្រាប់ថានៅយប់ថ្ងៃទី២៩វិច្ឆិការ២០១៦ប្រហែលម៉ោង២៤និង០០
នាទីប្រជាពលរដ្ឋបានរាយការណ៍ថាមានជនជាតិម្នាក់ស្រវឹងបានដើរអុកឡុកគេពេញភូមិពេលនោះគាត់បានអោយកម្លាំងចុះមកមើលក៍ឃើញបុរសជាជនជាតិខាងលើដើរចេញទៅបាត់ទៅហើយសមត្ថកិច្ចក៍មិនដឹងថាជនជាតិនេះបើករថយន្តមកជាប់ផុងនៅចំណុចខាងលើឡើយរហូតដល់ព្រឹកថ្ងៃទី៣០វិច្ឆិការ២០១៦
ទើបដឹង។
លោកមេប៉ុស្តិ៍បានប្រាប់ទៀតថារហូតដល់ព្រឹកថ្ងៃទី០៤ធ្នូ២០១៦
នៅមិនទាន់មានម្ចាស់មកយករថយន្តខាងលើចេញទៀតក៍រាយការណ៍ទៅថ្នាក់លើនិងបានបង្កើតគណះកម្មការចំរុះចុះមកពិនិត្យនិងយករថយន្តខាងលើទៅរក្សាទុកនៅសង្កាត់ក្រាំងធ្នងតែម្តង។

2a74ed02-fb69-4d1f-acaa-d781bf948764 8cdf890e-6c66-4a45-9c1d-688ae1a3d82a 76ac69b9-d6f1-4a90-9756-5bf2d2418c62 932c75dd-1367-44d0-9576-cea96477b97d a2dd7c40-163b-4b09-adaa-7afc6d5a7a9c

img_5222

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More