Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រីឯរថយន្តធ្លាក់ប្រឡាយទឹក

សៀមរាប៖កាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគីឡូម៉ែត្រ លេខ៨ និង៩ ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក WAY ពណ៌ក្រហមលាយខ្មៅ បើកបរដោយឈ្មោះ កែវ បើកមិនប្រកាន់ស្តាំង រេចង្កូតទៅបុករថយន្ត១៥កៅអី ម៉ាកSANG YONG ITANA ពាក់ស្លាកលេខភ្នំពេញ 2V:3783 ដឹកភ្ញៀវទេសចរណ៍ជនជាតិបារាំងចំនួន០៦នាក់ បណ្ដាលឲ្យរថយន្តដឹកភ្ញៀវទេសចរណ៍ធ្លាក់ចូលប្រឡាញទឹក និងបណ្ដាលឲ្យជនជាតិបារាំងចំនួនb០៣នាក់រងរបួសធ្ងន់ និងស្រាល រួមទាំងអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់ ក្រោយពេលកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទី នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើបណ្តាលមកពីម៉ូតូបើកលឿន ហើយរេចង្កូតទៅឆ្វេងដៃបណ្ដាលឲ្យបុករថយន្តដឹកភ្ញៀវ ធ្លាក់ប្រឡាយទឹក ហើយម្ចាស់រថយន្តបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា រថយន្ត និងម៉ូតូបើកបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង តាមការមើលទិដ្ឋភាពជាក់ស្តែងបណ្ដាលមកពី អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ រ៉េចង្កូតចូលខាងស្តាំរថយន្ត ទើបបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។
បច្ចុប្បន្នអ្នកបើកបរម៉ូតូ និងជនជាតិបារាំង ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ រីឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធីច្បាប់។

img_5405 img_5406 img_5407 img_5408 img_5409 img_5410 img_5411 img_5412if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More