Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម្ចាស់រថយន្ត Audi ពាក់ស្លាកលេខ ភ្នំពេញ៖ 2AH-3988 ចង់បំបែកឯកត្តកម្មពិភពលោក ខណៈបុកម៉ូតូគេហើយបែរជាអូសម៉ូតូយកទៅទុកក្នុងផ្ទះខ្លួនឯងគំរាមឲ្យសងលុយទៀត

ភ្នំពេញ៖ ម្ចាស់ម៉ូតូបានត្រឹមអោបដៃទាំងទឹកមុខស្រងូតស្រងាត់ សំឡឹងឈមើលម៉ូតូពីចំងាយ ក្រោយត្រូវម្ចាស់រថយន្តAudi ពាក់ស្លាកលេខ ភ្នំពេញ៖ 2AH-3988 សេរីខ្ពស់កប់ពពកបុកហើយ បានអូសម៉ូតូទៅទុកក្នុងផ្ទះរបស់ខ្លួន ដើម្បីអោយសងលុយថ្លៃខូចខាត។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខបុរី អូរគីដេរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ បើកម៉ូតូម៉ាក សង់C125 មួយគ្រឿង តាមផ្លូវ២០០៤ ពីពោធិ៍ចិនតុង មកភ្លើងស្តុប Nokia ស្រាប់តែដល់មុខបុរី អូរគីដេរ មានរថយន្តសេរីទំនើប មាកAudi មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ៖ 2AH-3988 បានបត់ចូលផ្ទះក្នុងបុរី ស្រាប់តែទៅបុកជនរងគ្រោះបណ្តាលឲ្យដួល ហើយរថយន្តបែកអំពូលផ្នែកខាងមុខ  ម្ចាស់រថយន្ត ទារអោយជនរងគ្រោះឲ្យសងថ្លៃស្តុប ចំនួន១ពាន់ដុល្លារ ។ យោងតាមមន្រ្តីនគរបាលមើល ពីទិដ្ឋភាពគ្រោះថ្នាក់នេះបាននិយាយថា រថយន្តជាអ្នកខុស ព្រោះម៉ូតូស្ថិតនៅលើផ្លូវធំ។

ករណីខាងលើត្រូវបានមតិមហាជនរិះគន់ថា មិនគួរណាជិះរថយន្តទំនើបតម្លៃកប់ពពក តែមានចរិកអន់បែបនេះទេ បើភាគីខាងម៉ុូតូខុសហេតុអ្វីចាំបាច់អូសម៉ូតូគ្នាយកទៅទុកក្នុងផ្ទះរបស់ខ្លួន ម៉េចមិនអោយសមត្ថកិច្ច ជាអ្នករកខុសត្រូួវវិញ?

ចាំមើលតើយុត្តិធម៌ មានសំរាប់អ្នកទន់ អ្នកក្រឬទេ?

15267905_1793758357564988_6970606341152711496_n 15284813_1793758394231651_4137487847644060880_n 15284868_1793758300898327_5661089647936150717_n-1 15284868_1793758300898327_5661089647936150717_n 15355734_1793758330898324_6504014311367252697_n 1 of 4,875

ចំនួនអ្នកទស្សនា
  • 0
  • 2
  • 2,117
  • 8,754,791

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More