Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលខណ្ឌសែនសុខចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបានបុរស់១០នាក់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបាន១០នាក់និងសម្ភារះប្រើប្រាស់មួយចំនួន។

ចុះបង្ក្រាបទីតាំងខាងលើកាលពីម៉ោង១១និង៣០នាទីថ្ងៃទី ០៥ ធ្នូ ឆ្នាំ២០១៦នៅចំណុចផ្លូវ លំក្រុម ១០ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក គួក សុខហួរ អធិការរងខណ្ឌនិងដោយមានការសំរបសំរួលពី ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា រាជធានីភ្នំពេញ។

តាមប្រសាលោក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរ ចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន១០នាក់និងដកហូតសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែង តែ មកជួបជុំគ្នាដើម្បីជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសាយ៉ាងណាក៍ដោយក៍មិនចេះអស់ដែលហើយយើងសង្គេតឃើញថាក្នុងខែនេះគំលាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តង។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

0f207cb5-4019-42b1-8378-ef4a4b8eb8b9 816e2ca9-be9a-470b-b9de-df8b4cc877b9 c69bab6c-5513-4a90-a59c-2bb2dfac0cd9 d3da615f-9755-40e2-90d7-f200df75f60d

15326582_848278958608223_2073188311301730570_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More