Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្តឹបចោរទើបលូតពន្្លក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយជាប់ពីបទធ្វើសកម្មភាពឆ្កឹះសោរបន្ទុប់ផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅ ក្រុមទី០២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ឈ្មោះ សុីម រ៉ាយុទ្ធ ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅក្នុងវត្ត សំរោងអណ្តែកស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតស្ថិតនៅភូមិ រាមអណ្តែត ឃុំតាយិង ស្រុក គឺរីវង្ស ខេត្ត តាកែវ។

សមត្ថកិច្ចបានបន្តទៀតថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីជិះម៉ូតូល្បាតនៅចំណុចខាងលើបានជួបជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កឹះសោរបន្ទុប់ជួលរបស់ប្រជាពលដោយសង្ស័យក៍ឃាត់ធ្វើការសាកសួរហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនឆ្កឹះសោរបន្ទប់នេះប៉ុនប៉ងលួចទ្រព្យសម្បត្តិប៉ុន្តែមិនទាន់លួចបានទេក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ននេះជនសង្ស័យត្រូវសមត្ថកិច្ចយកមកប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននរគបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕

7e13a436-856c-442e-a607-dceba480a415 9fc72fed-8d48-46d0-b6b2-3c84ad92d0c7 836147bf-6006-4c40-a1b3-d842fc583e7f eafd5e0e-0b62-42d0-afcd-55ea75c4831d

1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 705
  • 2,340
  • 8,757,834

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More