Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋ៣ភូមិផ្ទុះការតវ៉ា លើកគ្នាមកសង្កាត់គោករកា ក្រោយពីមានបណ្តឹង លោក អៀម ណុន និង អៀម សាន  ករណីទំនាស់ដីធ្លី

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់តំណាងអោយ០៣ភូមិក្នុងសង្កាត់គោករកាបានមកជួបជុំគ្នានៅសាលាសង្កាត់ គោក រកា នាម៉ោង ១២ និង៣០នាទីព្រឹក ថ្ងៃទី ០៥ធ្នូ២០១៦នេះដើម្បីធ្វើជាសាក្សីក្រោយពីបានដឹងថា លោក អៀម ណុន និង អៀម សាន ប្តឹងលោក សុខ ហេងចូលទៅក្រសួងមហាផ្ទៃករណីទំនាស់ដីធ្លីក្នុងភូមិ អង្គតាកូវ ភូមិភ្លូផ្អែម និងភូមិអណ្តូង ។ក្នុងនោះបើយោងតាមពាក្យបណ្តឹងចូលទៅក្រសួងមហាផ្ទៃ លេខ៨៣២/១៦របស់លោក អៀម ណុន អាយុ៣៨ឆ្នាំស្នាក់នៅភូមិអណ្តូងសង្កាត់គោករកាខណ្ឌព្រែកព្នៅថាលោកជាអ្នកទទួលសិទ្ធិពីឈ្មោះឆេង ញឹប ឈ្មោះអៀម អេង ឈ្មោះឆេន ឈឿន ឈ្មោះម៉ៅ ផុន និងឈ្មោះក្រូច ធី ដើម្បីមានសិទ្ធប្តឹងឈ្មោះសុខ ហេង ដែលពាក់ព័ន្ធនិងកិច្ចស
ន្យាទិញលក់ដកាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០០១ក្រោយពីទទួលដំណឹងនេះហើយមានប្រជាពលរដ្ឋជាច្រើនបានចេញមុខការពារនិងព្រមធ្វើសាក្សីអោយលោកសុខ ហេង។

ប្រភពពីអ៊ុំ ស្រី ឈ្មោះ រ័ត្ន  សំណាង អាយុ ៦២ឆ្នាំ  អ៊ុំ ស្រី  ប្រឹម រុំ អាយុ ៥៣ឆ្នាំ និងអ៊ុំ ប្រុស ឈ្មោះ ម៉ូវ ស៊ឹម អាយុ ៧០ ឆ្នាំ បានមានមតិដូចគ្នាថា ៖ ពួកគាត់មកនេះ គឺចង់បញ្ជាក់ប្រាប់សាធារណជនអោយបានជ្រាបច្បាស់ថា ពួកគាត់បានលក់ដីជាង១៦ហិតាខាងលើអោយទៅឈ្មោះ សុខ ហេង ក៍ទទួលរួចរាល់ហើយដែរ ចុះហេតុអ្វីបានជាមានអ្នកមកប្តឹងជំទាស់ថាមិនទាន់អោយលុយទៅវិញ?
តាមសម្តីលោក អៀម ប៊ុនថាត អាយុ ៤១ឆ្នាំ តំណាងអោយសុខហេង បានប្រាប់ថាក្នុងអំឡុងឆ្នាំ ២០០១ ឈ្មោះ អៀម ណុន ចុះរៀបដី និងប្រមូលទិញពីប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ អង្គតាកូវ ភូមិភ្លូផ្អែម និងភូមិអណ្តូង ដែលមានទំហំជាង ១៦ ហិតា ដោយកាលនោះបានប្រគល់លុយអោយប្រជាពលរដ្ឋអស់ហើយ។ ស្រាប់ពេលថ្មីៗនេះ ស្រាប់តែឈ្មោះ អៀម ណុន បែរជាមកប្តឹងឈ្មោះ សុខ ហេងទៅវិញ ដោយក្នុង ដែលមានប្រជាពរដ្ឋចំនួន៦នាក់ មកពីបីភូមិខាងលើចូលរួមប្តឹងផង។

តាមសំដីលោក សាំង ស៊ិន ចៅសង្កាត់គោករកាបានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធនិងករណីខាងលើនេះ លោកគ្រាន់ តែដឹងថា មានប្រជាពលរដ្ឋចំនួន៦នាក់បានផ្តិតមេដៃ ប្រគល់សិទ្ធិអោយឈ្មោះ អៀម ណុន និង អៀម សាន ដើម្បី មានសិទ្ធិប្តឹងទៅលោក សុខ ហេង ដែលពាក់ព័ន្ធនិងកិច្ចសន្យាទិញលក់ដីកាលពីឆ្នាំ ២០០១ ប៉ុណ្ណោះ។  ករណីដែលប្រជាពលរដ្ឋលើកគ្នាមកធ្វើជាសាក្សីអោយឈ្មោះ សុខ ហេង គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់។

តែបើតាមការបញ្ជាក់ពីលោក សុខ ឆាំ មេភូមិអណ្តូង លោក អិុន ហុក មេភូមិអង្គតាកូវ និងលោក ប៉ែន សុភាព មេភូមិភ្លូផ្អែម បានអះអាងថា ឈ្មោះ ឆេង ញ៉ឹប ឈ្មោះ អៀម ប៉ាក់ ឈ្មោះ ក្រូច ធី ទាំង៣នាក់នេះមិនឈ្មោះក្នុងក្បាលដីទំនាស់ខាងលើនោះទេ។ ដោយឡែកប្រជាពលរដ្ឋឈ្មោះ អៀម អេង  ឈ្មោះ ឆេង ឈឿន និងឈ្មោះ ម៉ៅ ផុន បានទទួលលុយពីឈ្មោះ សុខ ហេង រួចរាល់អស់ហើយ  តើហេតុអ្វីបានជានាំគ្នាំទៅប្តឹងឈ្មោះ សុខ ហេងទៀត។

ពាក់ព័ន្ធនិងករណីខាងលើនេះ អ្នកសារព័ត៌មានយើង មិនអាចទំនាក់ទំនងទៅលោក អៀុម ណុន បានឡើយ។

0df18c45-6e4c-4665-9ef4-48dc639a47d1 7cf0247a-c2c9-435b-8e52-26cb14a24123 34f6a0fa-bf74-49cd-bd2d-99db14ef1b83 79bb3ebc-6a3c-4eca-9d87-018d0c2c9fbf

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More