Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កីឡាករខេត្តបន្ទាយមានជ័យលើទឹកដីរាជធានីភ្នំពេញ ដោយមានការទំនុកបំរុងពី លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង (Video)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបរិវេណវិទ្យាល័យឥន្ទ្រទេវី បានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងឯកឧត្តម ឡៃ គឹមលី នាយករង ខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ដែលបានរៀបចំឡើងដោយក្រុមយុវនិស្សិតជាយដែនក្នុងខេត្តបន្ទាយមានជ័យកំពុងសិក្សានៅរាជធានីភ្នំពេញមួយនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អប្លែកនិងថ្មីមួយគួរឲ្យចាប់អារម្មណ៍ក្នុងការគាំទ្រលើកស្ទួយវិស័យបាល់ទាត់ រឹតចំណងសាមគ្គីភាពរវាងយុវជន និងអូសទាញយុវជនងាកមកស្រឡាញ់និងលេងកីឡាតាំងចិត្តថាទេចំពោះគ្រឿងញៀនផងដែរ។ កម្មវិធីនៃការប្រកួតនេះបានចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែសីហា មកទល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ គឺមានរយៈពេល៣ខែហើយ ដោយធ្វើការប្រកួតវិលជុំតែក្នុងថ្ងៃចុងសប្តាហ៍ និងមានកីឡាករ០៧ក្រុម តំណាងស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យចូលរួមប្រកួតប្រជែងគ្នា រួមមានក្រុមកីឡាបាល់ទាត់តំណាង ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត, ស្រុមង្គលបូរី, ស្រុកព្រះនេត្រព្រះ, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក និងស្រុកស្វាយចេក។
វត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាគណអធិបតីក្នុងកម្មវិធីនេះផងដែរ ក៏ព្រោះឯកឧត្តម ធ្លាប់មានមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយវិស័យបាល់ទាត់របស់ខេត្តបន្ទាយមានជ័យ តាំងពីឯកឧត្តម នៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកាលនោះឯកឧត្តម ទទួលបានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការផ្តួចផ្តើមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនក្នុងខេត្តបន្ទាយមានជ័យដោយសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដូចជា៖ បានធ្វើការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអាជ្ញាកណ្តាលបាល់ទាត់បានចំនួន០៧វគ្គ ដែលមានសិក្ខាកាមចំនួន១៩៥នាក់ចូលរួម ក្នុងនោះមានស្រី០៧នាក់ មកពីគ្រប់បណ្តាមូលដ្ឋានទូទាំងខេត្ត និងបានផ្តួចផ្តើមបង្កើតនិងឧបត្ថម្ភក្លឹបហ្វឹកហាត់កីឡាបាល់ទាត់គ្រប់កំរិតបានចំនួន១២៥ក្រុម។ ដោយឡែកនៅរាជធានីភ្នំពេញនេះឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្តសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនិងអាជ្ញាកណ្តាល២វគ្គរួមគ្នាកាលពីចុងឆ្នាំ២០១៤ ដោយមានសិក្ខាកាមចំនួន៣៥នាក់ និង បានរៀបចំឲ្យមានកាប្រកួតដណ្តើមពានរង្វាន់ក្នុងខណ្ឌដង្កោមួយលើក តាមរយៈការបំផុសឲ្យមានក្រុមកីឡាករតាមបណ្តាសាលារៀនរហូតដល់៣៣ក្រុម។ លើសពីនេះទៀតកីឡាករអាយុក្រោម១៤ឆ្នាំរបស់ក្លឹបអធិរាជភ្នំស្វាយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានបង្កើតនិងឧបត្ថម្ភទាំងស្រុងពីឯកឧត្តម រ័ត្ន ស្រ៊ាង ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសចូលជាកីឡាករជម្រើសជាតិចំនួន០៥នាក់ផងដែរ ។

ឆ្លៀតក្នុងឱកាសជួបជុំពោរពេញទៅដោយអត្ថន័យនិងសប្បាយរីករាយនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្កើតបរិយាកាសស្និតស្នាលជាមួយប្អូនៗសិស្សានុសិស្សដែលមកចូលរួមទស្សនាការប្រកួតបាល់ទាត់ ដោយបាននាំយកការ៉េម៦០០ដើម នំប៉័ង៥០០ចែកជូនពួកគាត់បរិភោគជាមួយគ្នាដោយភាពញញឹមញញែមកក់ក្តៅ។ ក្រោយចប់ការប្រកួតឯកឧត្តម រ័ត្ន ស្រ៊ាង បានឧបត្ថម្ភដល់ក្រុមកីឡាករជាប់ចំណាត់ថ្នាក់លេខ១ចំនួន១លានរៀល, លេខ២ចំនួន៨០ម៉ឺនរៀល, លេខ៣ចំនួន៦០ម៉ឺនរៀល និង៤ក្រុមទៀតដែលមិនមានចំណាត់ថ្នាក់ទទួលបានការលើកទឹកចិត្តក្នុង១ក្រុមចំនួន៤០ម៉ឺនរៀល ក្រៅពីនេះឯកឧត្តម រ័ត្ន ស្រ៊ាង បានដោះស្រាយសម្ភារៈកីឡារួមមានខោអាវ ស្បែកជើង ស្រោមជើង ទ្រនាប់ស្មងជើង បាល់ ស្រោមដៃ កោនហ្វឹកហ្វាត់ ជូនដល់កីឡាករ២៧នាក់ដែលបានជ្រើសចេញពីក្រុមទាំង៧ បង្កើតជាក្រុមថ្មីមួយ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ, ឧបត្ថម្ភជូនវិទ្យាល័យឥន្ទ្រទេវីនូវថវិកា១លានរៀល និងបាល់២០គ្រាប់ ព្រមទាំងឧបត្ថម្ភលើការចំណាយក្នុងការរៀបចំកម្មវិធីបិទការប្រកួតថ្ងៃនេះទាំងស្រុងផងដែរ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាជាមួយប្អូនៗយុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ថា និងជួយឧបត្ថម្ភឲ្យមានការប្រកួតបែបនេះទៀតនៅឆ្នាំក្រោយៗ។

photo_2016-12-05_17-46-02 photo_2016-12-05_17-46-06 photo_2016-12-05_17-46-10 photo_2016-12-05_17-46-14 photo_2016-12-05_17-46-19 photo_2016-12-05_17-46-22 photo_2016-12-05_17-46-27 photo_2016-12-05_17-46-32 photo_2016-12-05_17-46-35 photo_2016-12-05_17-46-38 photo_2016-12-05_17-46-43 photo_2016-12-05_17-46-46 photo_2016-12-05_17-46-50 photo_2016-12-05_17-47-07

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More