Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មនុស្សចំនួន២៥នាក់ពាក់ពន្ធ័នឹង១១ករណីផ្សេងគ្នាត្រូវបានអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវធ្វើការបង្ហាញមុខជាសាធារណ:

ភ្នំពេញៈ នារសៀលម៉ោង២ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន២៥នាក់ជាសាធារណៈពាក់ពន្ធ័នឹង១១ករណីផ្សេងគ្នាក្នុងការចុះបង្ក្រាបរយៈពេល៣ថ្ងៃកន្លងមកនេះ។

លោកវរៈសេនិយ៍ត្រី អីុវ ឈុនផេង អធិការងខណ្ឌឬស្សីកែវទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថាជនសង្ស័យទាំង២៥នាក់ដែលកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបដើម្បីរក្សារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយការបង្ក្រាបទាំង១១ករណីនេះ មានទាំងពាក់ពន្ធ័ទៅនឹងករណីចោរកម្ម ល្បែងសស៊ីសង និងករណីគ្រឿងញៀន ។

លោកបន្តអោយដឹងថាជនសង្ស័យ២០នាក់ពាក់ពន្ធ័នឹងករណីចោរកម្មរួមនឹងល្បែងស៊ីសង ដោយឡែកកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង១និង៣០នាទីអាធ្រាត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើកការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿង ញៀន ដែលមានដីការចាប់ខ្លួនលេខ411 រ.ដ.ច.ន ចុះថ្ងៃទី២៣-មិថុនា២០១៦ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ សេន ដាយូសា ហៅបូ ភេទប្រុស អាយុ 29ឆ្នាំ  ដោយបានដកហូតគ្រឿងញៀនចំនួន២ កញ្ចប់។ ក្រោយ ប្រើប្រាស់វិធានការជំនាញសួរយកចម្លើយទៅលើជនសង្ស័យអធិការដ្ឋានបាន បន្តបើកកិច្ចប្រតិបត្តិការក្នុងទ្រុងទ្រាយធំទៅលើទីតាំងផលិតសារធាតុញៀនមួយកន្លែងស្ថិតនៅចំនុច ផ្ទះជួលលេខ៩ ផ្លូវលេខ៣BC ក្រុមទី១ ភូមិចម្រើនផល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនឹងចូលរួមដឹកនាំពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹងមានកិច្ចសហការបន្ថែមជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបានមុខសញ្ញាជាក់ស្តែងចំនួន០៥នាក់ ក្នុងនោះម្នាក់ជាមេក្លោងផលិតគ្រឿងញៀនឈ្មោះ យ៉ុង ចាន់ហ៊ូយ៉ុង ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និង៤នាក់ទៀតទី១ឈ្មោះនួន ស្រីល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ ២/-ឈ្មោះប៉ក់ ស្រីពៅ ភេទ ស្រី អាយុ ២៣ ឆ្នាំ ទាំង២នាក់ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ខាងលើ ទី៣-ឈ្មោះ ដួង លីលី ភេទ ប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ១០ សង្កាត់បឹងប្រលិត ខណ្ឌ ៧មករានិងទី៤-ឈ្មោះ ចាន់ ឆវី ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ខណ្ឌ ឫស្សីកែវ។

ក្នុងនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅក្នុងទីតាំងខាងលើរកឃើញប្រភេទថ្នាំញៀនមួយចំនួនធំ ដូចជា៖ ម៉េតាណុល ចំនួន១៤ដប,សារធាតុផ្សំ និងកែច្នៃសារធាតុញៀនមួយចំនួន-ក្រាមពណ៌សថ្លា ចំនួន០២ កញ្ចប់ធំ-ថ្នាំពេទ្យសំរាប់កែច្នៃធ្វើជាសារធាតុញៀនមួយចំនួន-សារធាតុញៀនជាគ្រាប់ចំនួន០៣កញ្ចប់ធំ៦/-សារធាតុដែលផលិតរួចប្រើជាផ្លូវការមួយចំនួន-ប្រភេទខេ (សំរាប់ហិត)-ប្រភេទគ្រាប់(គ្រវី)-ប្រភេទ(យ៉ាម៉ា)ប្រភេទលាយដែលផ្សំរួច(មេតំហ្វេតាមីនមួយចំនួន)-ម្សៅកែច្នៃសារធាតុញៀនមួយចំនួន-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១-ឧបករណ៏សំរាប់ប្រើប្រាស់និង-ឧបករណ៏សម្រាប់កែឆ្នៃសារធាតុញៀនមួយចំនួន។

ក្រោយពីការបង្ហាញមុខរួចជនសង្ស័យទាំង២០នាក់ពាក់ពន្ធ័ករណីចោរកម្មរួមនឹងល្បែងស៊ីសងសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការទៅការតាមផ្លូវច្បាប់នារសៀលនេះតែម្តង៕ចំនែកជនសង្ស័យទាំង៥នាក់ពាក់ពន្ធ័ករណីគ្រឿងញៀនសមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវបន្ត៕

11ad3ea1-f494-4f1d-b6f1-ee20f4a8885c 8689694b-31dd-4942-8b60-5a9f135faf6c bd294e2a-0e00-45ba-bb76-df95e66bb9b5

7ed655fc-0882-49c8-8f7c-d315f8e83fe8if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More