Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏បានមកធ្វើការថ្លែងអំណគុណដល់សមត្ថកិច្ចខណ្ឌឬស្សីកែវ​

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៦នេះក្រុមគ្រួសារសាច់ញាតិអ្នកជនរងគ្រោះក្នុងហេតុការណ៏ថ្នាក់ចរាចរណ៏កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅថ្មីៗនេះ បានមកធ្វើការថ្លែងអំណគុណដល់សមត្ថកិច្ចខណ្ឌឬស្សីកែវ គ្រាដែលកម្លាំងសមត្ថកិច្ចបានបំពេញភារិកិច្ចចុះអន្តរាគមន៏ភ្លាមៗជួយជនរងគ្រោះដែលជាសាច់ឈាមរបស់គាត់បញ្ជូនទៅមន្ទីរសង្គ្រោះបន្ទាន់ផុតពីគ្រោះភ័យ។

 

លោកយាយរ័ត្នម៉ាលី មានព្រះជន្ម៧៤ឆ្នាំ រួមជាមួយប្អូនស្រីយិន សំណាង តំណាងអោយក្រុមគ្រួសារទាំងមូល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចខណ្ឌឬស្សីកែវ ដែលបានខិតខំបំពេញភារកិច្ចក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះថែមទាំងសំណេះសំណាលយ៉ាងស្និទ្ធស្នាលប្រកបជាមួយស្នាមញញឹមទៀតផង។

 

 

ដោយមានការណែនាំនិងចង្អុរបង្ហាញពីអធិការរងខណ្ឌឬស្សីកែវទទួលបន្ទុកផ្នែកចរាចរណ៏លោកលឹម សេរីសោភ័ណ្ឌ នូវមន្ត្រីនគរបាលប៉ុស្តិ៏ទួលសង្កែម្នាក់ឈ្មោះលោកស៊ឹម សារីដែលមានជីវភាពខ្សត់ខ្សោយ ក្រុមគ្រួសារជនរងគ្រោះថែមទាំងបានជួយឧបត្ថម្ភ នូវចំនួនទឹកប្រាក់១០០០ដុល្លារដល់មន្ត្រីនគរបាលរូបនេះ។

 

ស្ថិតក្នុងការថ្លែងអណគុណស្ទើរលាយឡំទឹកភ្នែកមន្ត្រីនគរបាលប៉ុស្តិ៏ទួលសង្កែ លោកស៊ឹម សារី សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារជនរងគ្រោះដែលមានសមានចិត្តជួយរូបលោក និងពិសេសសូមជូនពរអោយជនរងគ្រោះដែលជាសាច់ញាតិកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូមទទួលបាននូវសុខភាពល្អនិងឆាបើបានចេញមកសម្រាកនៅផ្ទះវិញ។

 

 

គួររំលឹកថាកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦នៅចំណុចផ្លូវ៥៩៨ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ឪពុកកូន២នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្តដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខព្រះសីសនុ3A-3196 បានបុកម៉ូតូជនរងគ្រោះម៉ាកហុងដា សេ១២៥ស៊េរីឆ្នាំ២០១០ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1AQ-0657។ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានអធិការរងខណ្ឌឬស្សីកែវទទួលបន្ទុកផ្នែកចរាចរណ៌ លោកលឹម សេរីសោភ័ណ្ឌ បានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ដោយឡែក មធ្យោបាយពាក់ព័ន្ធ រួមទាំងអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញចាត់ការទៅតាមនិតិវិធី។

0efb7b8c-168d-4ae0-95ac-3c6ee211200b 82565268-f432-4994-a5f7-644bc1541d1b90e1c214-65b0-431a-9542-5a219a0507ea 970676ed-223b-48d3-b2e3-a153e3aa22fe d4c0d1da-0737-41c7-ac59-bfe900d7cd3ad.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More