Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ( ជល់មាន់ និងអាប៉ោង ) ឃាត់ខ្លួនបានមេបាញ់អាប៉ោងម្នាក់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក ចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ( ជល់មាន់ និងអាប៉ោង ) នៅចំណុចបាក់ស្ពង ស្ថិតនៅភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ពេលកម្លាំងយើងចុះទៅដល់កន្លែងល្បែងបានធ្វើការ ឃាត់ឈ្មោះ ណន់ ម៉ាប់ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រឡោះ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( កំពុងបង្វិលមេអាប៉ោង ) និងវត្ថុតាងដូចជា : ហាន់តោ មាន់១ក្បាល ម៉ូតូចំនួន ០៩ គ្រឿង និងសំភារៈសំរាប់ជល់មាន់មួយចំនួន បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវីធីច្បាប់ ។
សូមបញ្ចាក់ផងដែរថា ចំពោះម្ចាស់ម៉ូតូ និងអ្នកមើលផ្សេងទៀតបានរត់គេចខ្លួនអស់ ។

15319093_180503782414284_8362339827178719789_n 15349588_180503759080953_3096850446776405403_n 15390863_180503745747621_1849730602460342259_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More