Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចំការផ្កាស្បៃរឿង១កន្លែងនៅខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត

ខេត្តប៉ៃលិន៖ រយៈពេលប៉ុន្មានថ្ងៃនេះ ក្នុង១ថ្ងៃៗមានប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសយុវវ័យ ចំនួនរាប់រយនាក់ បានផ្អើលនាំគ្នាមកលេងកំសាន្ត និងថតសែលហ្វី នៅចំការផ្កាស្បៃរឿង ០១កន្លែង ដែលស្ថិតនៅក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិតព្រំដែនកម្ពុជា+ថៃ ដើម្បីថតរូបទេសភាពដ៏ស្អាតនេះទុក្ខជាអនុស្សាវរីយ៍ និងផុសក្នុងបង្អួតគ្នាលើបណ្តាញទំនាក់ទំនងសង្គមផងដែរ។

 

បើតាមយុវវ័យដែលបានមានលេងកំសាន្តនៅក្នុងចំការផ្កាស្បៃរឿងនេះបានឱ្យដឹងថា៖ ពួកគាត់មកលេងនៅទីនេះគឺដោយសារតែ ឃើញគេបង្ហោះនៅលើ ហ្វេសប៊ុក មើលទៅទេសភាពស្អាត លាយឡំនឹងខ្នងភ្នំ ក៍នាំគ្នាមកលេងកំសាន្ត ពិសេសចង់ថតរូបទុកជាអនុស្សាវរីយ៍ និងចង់ផុសនៅលើបណ្តាញទំនាក់ទំនងសង្គមដើម្បីបង្អួតមិត្តភ័ក្រ ហើយក្នុងនោះក៍មានគូស្នេហ៍ ដែលជិតនឹងរៀបអាពាហ៍ពិពាហ៍ក៍នាំគ្នាមកថត Pre-Wedding នៅក្នុងចំការផ្កាស្បៃរឿងនេះដែរ។
គួរបញ្ចាក់ថា៖ ចំការផ្កាស្បៃរឿងនេះ គឺមានចំនួន ០២ហិចតា ដាំដុះនៅលើខ្នងភ្នំតូចៗ ដែលដាំដោយលោក សំភុង អាយុ ៤៨ឆ្នាំ ជាជនជាតិថៃ មានភរិយាជាជនជាតិខ្មែរ ហើយគាត់មានស្រុកកំណើតនៅ ខេត្តរៈយ៉ង ប្រទេសថៃ ចំណែកផ្កាស្បៃរឿងដែលគាត់ដាំនេះ គឺកាត់យកទៅលក់នៅទីក្រុងបាងកក ប្រទេសថៃ។ដោយ៖ញ៉ឹប បូរី9d8c5a8f-2212-4f4e-8dd5-ae93dc5fb431 62adc9e5-598e-4823-a57a-23b93911eaec 5330dec2-7d80-4c9f-bf20-9e411712faf4 aa443ba6-0520-496e-9b70-99680b010615 dff7e495-26ce-42e9-86ad-4e00689c47d1}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More