Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋចាស់ជរា ក្រីក្រចំនួន៦២គ្រួសារ ទទួលអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជា ពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបរិវេនវត្តតាំងកសាងខាងជើងបាននាំយកទេយ្បវត្ថុ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ពោធិ៍សែនជ័យ មកចែកជូនប្រជាពលរដ្ឋចាស់ជរា ក្រីក្រចំនួន ៦២គ្រួសារ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ ប្រធានគិត្តយសអនុសាខាកាកបា
ទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងជាអភិបាលខណ្ឌពោធិ៍សែនជ័យ ទេយ្យវត្ថុចែកជួនក្នុង១គ្រួសាររួមមាន៖ អង្ក ២៥kg មី ១កេះ ទឹកដោះគោ ៥កំប៉ុង ស្កសរ ២kg ទឹកក្រូច ៥កំប៉ុង ត្រីខ ១០កំប៉ុង តែ ៥កញ្ចប់ ព្រមទាំងថវិកាចំនួន៧ម៉ើនរៀលផងដែរ៕

លោក ហែម ដារិទ្ធិ ប្រធានគិត្តយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានលើកឡើងពីការ យកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាក បាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ។  លោក បានបន្តថា សុខទុក្ខប្រជាពលរដ្ឋនិង សុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែមួយ។

15284897_367274536953163_5307908027997432874_n 15350602_367274266953190_4738742276392379747_n 15355848_367273903619893_1512410436819359622_n 15380591_367274246953192_1361180405465459053_n 15401135_367274540286496_7993149829614338914_n

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More