Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខេត្តប៉ៃលិនកោតសសើរសាខាកាំកុងត្រូលខេត្ត ក្នុងការអនុវត្តតួនាទីភារកិច្ច ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីដុតកម្ទេចទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានអនាម័យ ដែលស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានកោតសសើរដល់សាខាកាំកុងត្រូលខេត្ត ដែលតែងតែខិតខំប្រឹងប្រែង អនុវត្តន៍ការងារជាក់ស្តែង ក្នុងការចុះត្រួតពិនិត្យ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនកន្លងមក។

 

ក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៍ដូចជាឈ្មួញ និងម្ចាស់ទំនិញម្ហូបអាហារទាំងអស់ ត្រូវចូលរួមសហការណ៍ជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្ត ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ហើយសាខាកាំកុងត្រូលខេត្ត ត្រូវបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់កាន់តែច្បាស់អំពីទំនិញ និងម្ហូបអាហារ ដែលធ្វើប៉ះពាល់ដល់សុខភាព ជាពិសេសនៅតាមមូលដ្ឋានដាច់ស្រយ៉ាលពីទីប្រជុំជន។

 
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិនបានឱ្យដឹងថា៖ រាល់ថ្ងៃនេះសុខភាពប្រជាពលរដ្ឋអាចប្រឈមហានិភ័យដោយសារការទទួលទាន មុខទំនិញផលិតផលម្ហូបអាហារ ខណះពេលពួកគាត់ខ្វះការយល់ដឹង។លោកបានបន្តថា៖ សុខភាពមនុស្សគ្រប់ៗរូបមានតម្លៃជាងគ្រាប់ពេជ្រ ដូច្នេះហើយក្នុងនាមលោក និងមន្ត្រីក្រោមឱវាទ គឺបន្តអនុវត្តន៍បន្ថែមនូវអនុសាសន៍ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

 
សូមបញ្ជាក់ថា៖ក្នុងរយះពេល ០៥ខែនេះ ក្នុងឱកាសដែលសាខាកាំកុងត្រូលខេត្តប៉ៃលិន បានធ្វើការចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ ជាលទ្ធផលបានដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានអនាម័យដែលត្រូវយកមកដុតកម្ទេចនៅពេលនេះ ចំនួន ១.៤៣១ គីឡូក្រាម ក្នុងនោះមានដូចជា ទឹកក្មេះរូបទន្សាយ កំទេចមីកញ្ចប់ ទឹកក្រូច មីកំប៉ុង ម្សៅទឹកដោះគោ អូវ៉ាន់ទីន ម៉ៃឡូកញ្ចប់ ត្រីខ តែខ្ញី និងម្សៅស៊ុបរ៉តឌីជាដើម។ដោយ៖ញ៉ឹប បូរី

img-20161206-wa0101 img-20161206-wa0100 img-20161206-wa0099 img-20161206-wa0098 img-20161206-wa0092document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More