Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កន្ទុយលេខ នៅផ្ទះល្វែងលេខ១៨B ផ្លូវK4A សង្កាត់ទឹកថ្លា និង មេឆ្នោតជាស្រីស្អាតនៅភូមិក្រុងថ្មី សមត្ថកិច្ច មិនបង្ក្រាប

ភ្នំពេញ៖ ខណៈដែលរដ្ឋាភិបាល បានហាមឃាត់មិនឲ្យមានល្បែងកន្ទុយ លេខនិងហ្គេមអនឡាញ ជាដើមនោះ ស្រាប់ តែមានការកត់កន្ទុយលេខ(ឆ្នោតយួន)លក់យ៉ាងអនាធិបតេយ្យនៅ ក្នុងរាជធានី ភ្នំពេញ ជាពិសេសក្នុងខណ្ឌ សែនសុខ សង្កាត់ភ្នំពេញថ្មី (ក្នុងភូមិក្រុងថ្មី ទើបតែចាប់កាលពីកន្លងទៅ)។ តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខ មិនចាត់វិធានការទប់ស្កាត់ សកម្មភាពកត់ល្បែងកន្ទុយ លេខយួនដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ គឺបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំង។

2d159d1d-4b8c-4724-8c7a-1cebfd8d897f

ល្បែងឆ្នោតកន្ទុយលេខ កំពុងពេញនិយមខ្លាំង និងរីកសុះសាយ នៅទឺកដីខណ្ឌសែសុខ តែ សមត្ថកិច្ចមិន បង្ក្រាបឡើយ តែបើបង្ក្រាប គឺបង្ក្រាបដោយកន្លែតែប៉ុណ្ណោះ។ ជាយូរឆ្នាំណាស់មកហើយ ដែលគេឃើញ មេឆ្នោតកន្ទុយលេខ នៅចំណុចផ្ទះល្វែងលេខ១៨B ផ្លូវK4A សង្កាត់ទឹកថ្លា អាចប្រកបមុខ របររបស់ខ្លួន បានយ៉ាងរំភើយ ដោយមិនបានរំខានដល់សមត្ថកិច្ច ក្នុងខណ្ឌសែនសុខ កត្តានេះធ្វើឲ្យ ប្រជាពលរដ្ឋដាក់ ការសង្ស័យថា ជាឆ្នាំងបាយរបស់ មន្រ្តីខិលខូចទាំងអស់នោះហើយតាមមើលទៅ។

ក្រៅពីទីតាំងខាងលើកត់យ៉ាងអណាធិបតេយ្យ ល្បែងឆ្នោតកន្ទុយ លេខ(ឆ្នោតយួន)កុំពុងកត់យ៉ាង គឃ្លើន ខ្លះចាប់មួយចំអិនកំពិស ក៍ឃើញបើកកត់ធម្មតាវិញជាធម្មតា ជាក់ស្តែង(ក្នុងភូមិក្រុងថ្មី ទើបតែ ចាប់កាលពីកន្លងទៅ) និងភូមិត្រពាំងស្វាយ ក្រោយអធិការខណ្ឌ និងមូលដ្ឋានអាវុធហត្ថខណ្ឌតែម្តង ។ ស្តាយដដែលៗ នេះជាហេតុធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមមិនដឹងថា គោល នយោបាយភូមិឃុំ មាន សុវត្ថិភាពស្ថិតនៅកន្លៀតណានោះទេ? ព្រោះថាសព្វថ្ងៃនេះ ពួកគាត់ពុំដែល ឃើញសមត្ថកិច្ច ប៉េអឹមណា ម្នាក់ចុះបង្ក្រាបលុបបំបាត់មេឆ្នោតកន្ទុយលេខ និងមេបនល្បែងភ្នាល់ស៊ីសង ជាច្រើនកន្លែងទៀតឲ្យមាន ប្រសិទ្ធិភាព ឬសាបរលាបម្តងណាឡើយ ។

ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌសែនសុខបានរិះគន់យ៉ាងចំៗថា ល្បែងភ្នាល់ស៊ីសងល្បីពេញ ខណ្ឌ បង្កឲ្យអំពើរចោរកម្ម លួច ឆក់ ប្លន់ និង អំពើរហឹង្សាក្នុងគ្រួសារ កើតមានជាញឹកញាប់ នេះក៏ព្រោះ តែសមត្ថកិច្ចខណ្ឌ សែនសុខដើរយកប្រាក់ ដាក់ខែ រាប់រយរាប់ពាន់ដុល្លា ពីមេឆ្នោតនិងមេបនល្បែងដុះស្លែ ជាច្រើនកន្លែងក្នុងមួយ ខែៗ ដើម្បីធ្វើមានធ្វើបានមិនខ្វល់ពីតួនាទីនិងប្រទេសជាតិ ។

ទោះបីជាមានមតិជាច្រើន រិះគន់ចំៗក៏ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋ មួយចំនួនទៀត បានសំណូមពរដល់ នាយឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មេត្តាពិនិត្យមើល កូនចៅក្រោមឱវាទផង ក្រែង មានមន្ត្រីខិល ខូច ឃុបឃិតជាមួយពួកបទល្មើស បំផ្លាញកត្តិយសរបស់អង្គភាព និងធ្វើឲ្យភូមិឃុំគ្មាន សុវត្ថិភាព ប្រជាពលរដ្ឋរស់នៅទាំងភ័យព្រួយ ។
គួររំលឹកដែរថាពាក់ព័ន្ធករណីនេះលោក សុខ សុផល នាយប៉ុស្តិរដ្ឋបាលទឹកថ្លា ធ្លាប់ប្រាប់អោយដឹងថាៈ ខ្ញុំអត់ទាន់បានដឹង រឿងនេះនៅឡើយទេតែចាំចុះពិនិត្យមើល បើមានមែននឹងសុំ គោលការណ៍ពីថ្នាក់ លើបង្ក្រាប។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឆ្លើយស្រដៀងគ្នានឹង លោកនាយ ប៉ុស្តិ៍ ដែរដោយលោកគ្រាន់តែសង្កត់ធ្ងន់ថាៈ បើលោកទទួលបានព័ត៍មាននេះ ពិតដឹងថាបើកកត់កន្ទុយ លេខ នឹងសុំគោលការណ៍តំណាងអយ្យការចុះបង្ក្រាប។ តើគ្រាន់តែសុំគោលការណ៍បង្ក្រាបល្បែងសោះ ត្រូវចំណាយពេលយូរយ៉ាងណា?

ប្រជាពលរដ្ឋ សំណូមពរដល់ លោក ប៉ឹល កុសល ដែលជាអភិបាលខណ្ឌសែនសុខ ក៏ដូចជាលោក វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ គួរចាត់វិធានការទប់ស្កាត់ ករណីមេកន្ទុយ លេខនានាក្នុងខណ្ឌនោះផង ដើម្បីកុំឲ្យសកម្មភាពលក់ឆ្នោតយួនកើត ឡើងយ៉ាងអនាធិបតេយ្យ ត បែបនេះតទៅទៀត។

e7281e97-cf0f-4113-971a-78a8133dd91a3b4c1bb8-adea-4083-aac2-5e35e15e08af 09a174e8-8040-4031-a41a-6a2e18382740 20a416b0-710c-4d2e-8f36-992ab90a0c69 d95085ff-16b8-4eb3-b623-9c832ceec6a2

 var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More