Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មនុស្ស៦នាក់របួសនិងស្លាប់ ខណ:រថយន្តបុកប៉ុស្តិ៏យាម

ត្បូងឃ្មុំ៖ មនុស្សចំនួន៦នាក់ស្លាប់និងរបួស គួរអោយតក់ស្លុតក្នុងហេតុការណ៌រថយន្ត បុកបុស្តិ៍ត្រួតពិនិត្យច្រកទ្វារទ្វេរភាគីដារ ស្ថិតក្នុង ស្ថិតនៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកស្នងការរង យូ រ័ត្នចាន់សារ៉ា ទទួលផែនអន្តោរប្រវេសន៍ ដែលបានចុះទៅពិនិត្យកន្លែងកេីតហេតុនៅចំនុចផ្លូវអភិវឌ្ឃន៍ក្រាលកៅស៊ូ ត្រង់ចំណុចប៉ុស្តិ៍ច្រកទ្វាទ្វេភាគីដារ បានអោយដឹងថាកាលពីវេលាម៉ោង១០និង៤០ នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងដោយរថយន្តរថយន្តម៉ាកហីយ៉ានដាយ ក្បាលពណ៌ សទ្រុង ពណ៌ខៀវ (ដឹកដំឡូងមី) ពាក់ស្លាកលេខ កំពង់ចាម 3A-2706  បានដាច់ហ្វាំង ជ្រុលទៅ បុកបុស្តិ៍ត្រួតពិនិត្យច្រកទ្វារទ្វេរភាគីដារ ហើយតៃកុងរថយន្តគេចខ្លួនបាត់។

លោកបន្តថាក្នុងហេតុការណ៌ខាងលើនេះ បណ្តាលអោយស្លាប់ និងរបួសមនុស្សចំនួន ០៦ នាក់ ក្នុងនោះទី១ ឈ្មោះខន សុឃីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ព្រូឡាន រស់នៅ ភូមិ៣៥ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅនិងកន្លែងកើតហេតុ) ទី២ឈ្មោះ ឈាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋាន(របួសស្រាល ) ជាកម្មករ ទី៣ឈ្មោះ បូរ៉ាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋាន (របួសស្រាល) ជាកម្មករ ទី៤ឈ្មោះ ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋាន (របួសស្រាល)ជាកម្មករ ទី៥ឈ្មោះ ងន់ តៃឆេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីនគរបាលអន្តេារប្រវេសន៍ ប្រចាំការនៅច្រកទ្វាទ្វេរភាគីដារ(របួសស្រាល) និងទី៦ឈ្មោះ វ៉ាន់ តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីនគរបាលអន្តេារប្រវេសន៍ ប្រចាំការនៅច្រកទ្វាទ្វេរភាគីដារ(របួសស្រាល)។ចំនែកប៉ុស្តិ៏យាម និងម៉ូតូជនរងគ្រោះខ្ទេចទាំងស្រុង។

ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធ ត្រូវបានជំនាញនគរបាលចរាចរណ៍យកទៅរក្សារទុកនៅ ដោយឡែកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ។ដោយ៖អឹុម គឹមសែត
img-20161207-wa0065 img-20161207-wa0064 img-20161207-wa0063 img-20161207-wa0062 img-20161207-wa0058 img-20161207-wa0057 img-20161207-wa0052 img-20161207-wa0050

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More