Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សិស្សសាលា០៤នាក់ជិះទូកលេងកណ្ដាលបឹងលិចស្លាប់ម្នាក់ នៅចំណុចបឹង ក្នុងស្រុកស្នួល

ខេត្តក្រចេះ៖ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក្មេងប្រុស-ស្រីជាសិស្ស ចំនួន៤នាក់បានជួបហេតុការណ៍លង់ទឹកទំនប់ថ្ពង់ ក្នុងឃុំស្នួល ស្រុកស្នួល បណ្តាលឲ្យស្លាប់ម្នាក់នៅកណ្តាលបឹង។

អធិការរងនគរបាលស្រុកស្នួលលោកវរៈសេនីយ៍ត្រី ប៊ុត នឿន បានឲ្យដឹងថា មុនកើតហេតុក្មេងប្រុសរងគ្រោះរួមទាំងមិត្តភក្តិប្រុស-ស្រី៣នាក់ផ្សេងទៀតបាននាំគ្នាជិះទូកទៅលេងនៅកណ្តាលទំនប់ទឹក។ នៅពេលជិះទូកក៏បានឃ្លោងលិច បណ្តាលឲ្យក្មេងៗទាំងនោះធ្លាក់ចូលទឹក។ ភ្លាមៗអ្នកស្រុក និងនគរបាលបានចុះទៅជួយស្រង់បានក្មេងប្រុស-ស្រីចំនួន៣នាក់ដែលចេះហែលទឹក ចំណែកឯក្មេងប្រុសរងគ្រោះមិនសូវចេះហែលទឹកក៏ត្រូវលង់ស្លាប់តែម្តង។ ក្មេងប្រុសរងគ្រោះរហូតដល់ស្លាប់ក្នុងហេតុការណ៍លង់ទឹកនេះឈ្មោះ តក់ រក្សា អាយុ១៣ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងស្រុកស្នួល៕

1 of 4,899

ចំនួនអ្នកទស្សនា
  • 0
  • 265
  • 5,461
  • 8,773,511

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More