Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រឺម៉កដឹកឈេីដឹកលេីសចំណុះជ្រុលចង្កូត ប្រលះគូទរថយន្ដឆ្លាមដែលគេចតចោលទុកនៅលេីចិញ្ចេីមផ្លូវ

ភ្នំពេញៈ រឺម៉កដឹកឈេីដឹកលេីសចំណុះជ្រុលចង្កូត ប្រលះគូទរថយន្ដឆ្លាមដែលគេចតចោលទុកនៅលេីចិញ្ចេីមផ្លូវ។ ហេតុការណ៍កេីតឡេីងនៅតាមបណ្ដោយផ្លូវ ២១៧ ក្បែរនឹងស្តុបផ្ទះស្រាបៀរ កាលពីវេលាម៉ោង ៣ នឹង ៤៥ នាទី ថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០១៦។

បេីតាមសម្ដីអ្នកបេីករឺម៉កឈ្មោះ ឌី ភេទប្រុស អាយុ ១៨ ស្នាក់នៅចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានអោយដឹងថាមុនពេលកេីតហេតុខ្លួនបានដឹកឈេីមួយរឺម៉កចេញចំការដូងឆ្ពោះទៅផ្សារទំនេីបអីុអន ស្រាប់តែមកដល់ចំណុចកេីតហេតុស្រាប់់ចាប់ហ្វ្រាំងមិនជាប់បានជ្រុលចង្កូតទៅបុកនឹងគូទរថយន្ដឆ្លាមមួយគ្រឿងពណ៌ស ដែលមានស្លាកលេខភ្នំពេញ 2C-292ដែលម្ចាស់គេចតទុកចោលនៅលេីចញ្ចេីមផ្លូវ។ បេីតាមការបញ្ជាក់ពីម្ចាស់រថយន្ដឈ្មោះ មន្នី ហេងចំរេីន បានប្រាប់អោយដឹងថា រថយន្ដរបស់គាត់ចតទុកនៅទីនេះជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នម្ចាស់រថយន្ដ នឹង អ្នកបេិករឺម៉កបានកំពុងធ្វេីការចរចាគ្នា
គួរបញ្ជាក់ដែរថា ម្ចាស់រថយន្ដបានយករថយន្ដមកចតចោលនៅលេីចិញ្ចេីមផ្លូវជារៀងរាល់ថ្ងៃ នេះសបញ្ជាក់អោយឃេីញថាម្ចាស់រថយន្ដក៏ចូលរួមខុសដែរព្រោះដោយយកផ្លូវធ្វេីចំណតរថយន្ដផ្ទាស់ខ្លួន ។

 

1 of 4,874

ចំនួនអ្នកទស្សនា
  • 0
  • 2,008
  • 1,962
  • 8,754,680

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More