Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

វេទិកាសាធារណះស្ដីពីការផ្សព្វផ្សាយ ជូនពលរដ្ឋពីគោលការណ៍ប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឈន៍សហគមន៍មូលដ្ឋាននៅភូមិកោះស្រឡៅ ឃុំកោះកាពិ

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៦ ឯកឧត្ដម ស៊ុយ សែម រដ្នមន្ត្រីក្រសួងរ៉ែ និងថាមពល និង លោកផៃធូន ផ្លាម កេសន អភិបាលរងខេត្ត ប្រធានមន្ទីររ៉ែនិងថាមពល លោកពេជ្រ សុីយុន បានបើកវេទិកាសាធារណះស្ដីពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីគោលការណ៍ប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឈន៍សហគមន៍មូលដ្ឋាននៅភូមិកោះស្រឡៅ ឃុំកោះកាពិស្រុក និងខេត្តកោះកុង។

 

ក្នុងឱកាសនោះដែរឯកឧត្ដមស៊ុយ សែម បានសំណេះ សំណាលជាមួយប្រជាពលរដ្ន និងទទួលសំណូមពរពី ផលបះពាល់មួយចំនួន ព្រមទាំងទទួលការសំណូមពរពីប្រជាពលរដ្ឋក្នុងការកសាងផ្លូវមួយខ្សែរផ្សេងៗទៀតផងដែរ។

 

បន្ទាប់មកឯកឧត្ដមបាននាំក្រុមការងានិងប្រជាពលរដ្ឋចុះ ត្រួតពិនិត្យផលប៉ះពាល់នៃសកម្មភាពបូមខ្សាច់ របស់ក្រុមហ៊ុនឧត្តមសីមា ក្រុមហ៊ុន LYP និង ក្រុមហ៊ុន CCWS នៅចំណុច ភូមិកោះកាពិ ឃុំកោះស្រឡៅ ស្រុកកោះកុង ខេត្តកោះកុង ដែលបានផ្អាកសកម្មភាពបណ្តោះអាសន្ន កាលពីថ្ងៃទី 28/10/2016 និងគ្រោងបន្តអាជ្ញាប័ណ្ណ សារជាថ្មីឡើងវិញ ។

ឯកឧត្ដម ស៊ុយ សែម បានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់រស់នៅសហគមន៍ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុក និងខេត្តកោះកុង នៅរសៀលថ្ងៃអង្គារ ទី៦ខែធ្នូ ក្នុងពិធីសំណេះសំណាល និងចុះពិនិត្យការដ្ឋាន បូមខ្សាច់ថា ក្រសួងបានប្រកាសផ្អាកមិនឲ្យក្រុមហ៊ុនចំនួន៣ ដែលក្រសួងបានផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្ម បូមខ្សាច់នៅឃុំកោះកាពិ ជាបណ្ដោះអាសន្ន និងផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេស។

លោកអំពាវនាវថា បើប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ឃើញក្រុមហ៊ុននានានៅតែបន្តបូមខ្សាច់ទៀត សូមផ្ដល់ព័ត៌មានមកក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល តាម រយៈលេខទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ដើម្បីក្រសួងមានវិធានការតាមផ្លូវច្បាប់។

 

បន្ថែមលើនេះ ឯកឧត្ដម ស៊ុយ សែម ក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ ក្រសួងក៏បញ្ឈប់ការចេញអាជ្ញាប័ណ្ណជូនក្រុមហ៊ុនផ្សេងទៀតដែលសុំអាជ្ញាប័ណ្ណថ្មី ធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុងនេះទៀតហើយ។ ប៉ុន្តែសម្រាប់តំបន់ផ្សេងៗ នាខេត្តកោះកុង នៅដំណើរការជាធម្មតា។

ទោះយ៉ាងណាប្រជាពលរដ្ឋ និងសហគមន៍មានគ្នារាប់រយនាក់ដែលចូលរួមស្ដាប់ឯកឧត្ដមស៊ុយ សែម បានស្នើដល់រដ្ឋមន្ត្រីឲ្យបញ្ឈប់ ឬដកអាជ្ញាប័ណ្ណដែលក្រសួងបានផ្ដល់ ជូនក្រុមហ៊ុននានា ឲ្យធ្វើអាជីវកម្មនៅក្នុងមូលដ្ឋាន ឃុំ កោះកាពិ ស្រុកកោះកុង លែងឲ្យធ្វើសកម្មភាពជាស្ថាពរនៅថ្ងៃខាងមុខទៀត ព្រោះពួកគេយល់ថា ការធ្វើអាជីវកម្ម បូមខ្សាច់របស់ក្រុមហ៊ុនទាំងនោះបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះនៅក្នុងសមុទ្រ។

ពលរដ្ឋមួយចំនួនបាននិយាយថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនទាំង៣ ដែលទទួលបានអាជ្ញាប័ណ្ណនៅមូលដ្ឋាននេះ បានបំផ្លាញព្រៃកោងកាង ជម្រកត្រីសមុទ្របន្តពូជ បាក់ច្រាំងសមុទ្រ ពិសេសពួកគេធ្វើរបរនេសាទមិនទទួលបានផលជាដើម៖ ដោយថា«នាងខ្ញុំ ខ្ញុំបាទមិនទទួលយកក្រុមហ៊ុនបូមខ្សាច់ឲ្យធ្វើអាជីវកម្មនៅឃុំកោះកាពិ ខេត្តកោះកុង នេះទៀតទេនៅថ្ងៃខាងមុខ។ ដោយ៖នាគស

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More