Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកឧត្តមសេនីយ៍ បែន រត្ន័ បញ្ជាអធិការស្រុកក្រូចឆ្មា សាំ ហេង ធ្វេីកិច្ចសន្យាបញ្ឈប់ល្បែងសុីសង

ខេត្តត្បូងឃ្មំ៖ ដោយមានការយកចិត្តទុកដាក់និងគោរពតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ ស្តីពីគោលការណ៍ភូមិឃុំមានសុវត្ថភាព ពិសេសល្បែងសុីសង កាលពីថ្មីៗនេះនេះ លោកឧត្តមសេនីយ៍ទោស្នងការ បែន រត្ន័ បានចាត់បញ្ជូន លោកវរសេនីយឯក ប្រាក់ ប៊ុនណុន ស្នងការរង ដឹកនាំមន្រ្តីជំនាញចុះដល់កន្លែងបើកជល់មាន់រាំរ៉ៃមួយកន្លែងនៅភូមិស្រះត្រកួន ឃុំ ឈូក ស្រុកក្រូចឆ្មារ ។

ហើយជាមួយគ្នានោះ លោកស្នងការបានឲ្យមន្រ្តីជំនាញ ដឹកដៃលោកអធិការស្រុកក្រូចឆ្មារដើម្បីអោយគាត់បានទៅមើលស្គាល់និងដឹងថា កន្លែងនិងហើយសង្វៀនមាន់សម្រាប់ថ្ងៃសៅរ៏អាទឹត្យនិងថ្ងៃបុណ្យ ហើយទីនិងហើយដែលពលរដ្ឋក្តៅក្រហាយ ។
មិនតែប៉ុណ្ណោះលោកស្នងការក៏បានអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យារួចហើយ និងមានវិធានការក្តៅទៅលើមន្រ្តីមានសមត្ថកិច្ចដែលជាម្ចាស់មូលដ្ឋាន បើទី នេះនៅតែដំណើរការឬមានសកម្មភាពបន្ត ហើយកន្លែងផ្សេងក៏មិនអនុញ្ញាតដែរ ។
សូមបងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកសារព័តមានជួយផ្តល់ដំណឹងមកលោកស្នងការផ្ទាល់តាមរយះលេខ ០៨៨ ២៦ ២២២២២ យើងខ្ញុំនិងឆ្លើយតបដោយប្រសឹទ្ធភាព..និងរក្សាការសម្ងាត់ជូន…។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More