Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ថ្នាក់ដឹនាំស្នងការនគរបាលខេត្តសៀមរាប ជួបពិភាក្សាជាមួយគណៈប្រតិភូកូរ៉េ

សៀមរាប៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានធ្វើបដិសណ្ឋាកិច្ច ជាមួយគណៈប្រតិភូ វិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េ ដែលដឹកនាំដោយលោក CHOI UNG GIL ប្រធានវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យ នៃសាធារណៈកូរ៉េ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី នេត វត្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារនាយកដ្ឋាន និងគណៈប្រតិភូកូរ៉េជាច្រើននាក់ទៀត។

នៅក្នុងពិធីសំណេះសំណាលនិងពិភាក្សានាឱកាលនោះ លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរង បានឧទេសនាម នូវសមាសភាពដែលបានអញ្ជើញចូលរួម និងបានលើកយកនូវបទពិសោធន៍ ក្នុងការងារជំនាញ ពន្លត់អគ្គីភ័យ ដែលកងកំលាំងនគរបាលរបស់យើងបានអនុវត្តន៍ នូវតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក រួមទាំងបញ្ហាប្រឈមនានា និងបានធ្វើការសំណូមពរដល់គណៈប្រតិភូកូរ៉េ ក្នុងការជួយផ្តល់នូវសម្ភារៈបច្ចេកទេសមួយចំនួន មកដល់កងកំលាំងនគរបាលរបស់យើង ទុកសម្រាប់ជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល នៅពេលមានអគ្គីភ័យកើងឡើងជាយថាហេតុណាមួយនោះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោក CHOI UNG GIL ប្រធានវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េ បានមានប្រសាសន៍ថា ក្នុងនាមលោកផ្ទាល់ តំណាងឲ្យក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា អគ្គស្នងកានគរបាលជាតិ ក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ចំពោះក្រុមការងាររបស់លោក ក្នុងដំណើរទស្សនះកិច្ចសិក្សាស្វែងយល់ និងដកបទពិសោធន៍នាពេលនេះផងដែរ។
លោកប្រធានវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េបានមានប្រសាសន៍បន្តថា លោកនិងលើកយកបញ្ហាប្រឈមនានារបស់កងកម្លាំងនគរបាលជំនាញ ដើម្បីធ្វើការពិភាក្សាជាមួយក្រុមការងារ ក្នុងការជួយឧបត្តមនូវសម្ភារៈមួយចំនួន នាពេលខាងមុខ ជូនដល់កងកម្លាំងនគរបាលខេត្តសៀមរាបដែលមានការខ្វះខាត។

នៅក្នុងពិធីសំណេះសំណាលពិភាក្សាត្រូវបានបញ្ចប់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត និងគណៈប្រតិភូកូរ៉េបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក និងបានថតរូបរួមគ្នា ហើយគណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលស្ថាននីឡានទឹកផ្ទាល់ផងដែរ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More