Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋ ៣០នាក់ និងព្រះសង្ឃចំនួន ០៦អង្គ បានពុលផ្អកកូនត្រីប្រៃ

សៀមរាប៖ កាលពីវេលាម៉ោង ១២:០០នាទី មានករណីសង្ស័យពុលផ្អកកូនត្រីប្រៃ បណ្ដាលឲ្យមនុស្សចំនួន ៣៦នាក់ និងអង្គ មានអាការៈក្អួតចង្អោរ ទន់ដៃទន់ជើង និងអស់កម្លាំង ករណីនេះកើតឡើងនៅក្នុងកម្មវិធីបុណ្យសពមួយកន្លែងស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក ដា ចំរើន អធិការរង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងនៅថា ករណីខាងលើនេះបណ្ដាលឲ្យមនុស្សចំនួន ៣៦នាក់ និងអង្គរងគ្រោះ ក្នុងនោះមាន ព្រះសង្ឃចំនួន ០៦អង្គ និងប្រជាពលរដ្ឋចំនួន ៣០នាក់ ភាគច្រើនជាមនុស្សស្រី មានម្នាក់អាការៈក្អួតចង្អោរធ្ងន់ធ្ងរហើយបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

ករណីខាងលើនេះលោកអធិការរងនគរបាលក្រុងសៀមរាប បានដាក់ការសង្ស័យថាពុលផ្អកកូនត្រីប្រៃ ចំពោះការសន្និដ្ឋានថាយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេដោយលោកបានរាយការណ៍ជូនទៅខាងជំនាញរួចហើយដែរ។

1 of 4,875

ចំនួនអ្នកទស្សនា
  • 0
  • 581
  • 2,117
  • 8,755,370

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More