Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកឧត្តមសេនិយ៍ បែន រ័ត្ន៖ យេីងរួមគ្នាកម្ចាត់ល្បែងសុីសងអោយអស់ពីភូមិឃុំយើង!

ខេត្តត្បូងឃ្មុំ៖ ដើម្បីសុវត្តិភាពភូមិឃុំ នគរបាលខេត្តត្បូងឃ្មុំបានបេ្តជ្ញា និងសន្យាលើកកំពស់ប្រសឹទ្ធភាពបទបញ្ជាក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានចង្អុលចុះអោយបណ្តាអង្គភាពមានសមត្ថកិច្ចតាមមូលដ្ឋានទាំងអស់ យកចឹត្ត
ទុកដាក់បង្រ្កាបអោយខាងតែបាន ។

នៅ ថ្ងៃទី08/12/2016 វេលាម៉ោង 11-40 នាទីកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគថបាលស្រុកតំបែរដឹកនាំដោយ លោកវ ទោ ប៉េង អេងហាក់ អធិការ និងលោកអ ឯក ស៊ាន ម៉េងស៊ា អធិការរងទទួលផែន ព្រហ្មទណ្ឌ បានដឹកនាំកំលាំងចុះបង្រ្កាបទីតាំងប្រជល់មាន់ និងអាប៉ោង នៅចំនុចចំការស្វាយចន្ទីរនិង ចំការកៅស៊ូស្ថិតក្និងភូមិ កំប្រើស ឃុំត្រពាំងព្រីងស្រុកតំបែរ ដែលជាទីតាំងធ្លាប់លេងជាច្រើនដងមកហើយ ប៉ុន្តែមុនពេលសមត្ថកិច្ចបានចូលទៅដល់ទីតាំងក្រុមមុខសញ្ញាលេងល្បែងបានរត់ខ្ចាត់ខ្ចាយ ដោយមានភ្អ្នាក់ងារអ្នកលេងល្បែងផ្តល់ពណ៏មានឲមុន៕

ករណីនេះបានឃាត់ខ្លួនមនុស្សនៅក្នុងបរិវេណចំនួន
04 នាក់ និងដកហូតម៉ូតូចំនួន 03 គ្រ ងិងបង់តខ្នាយមួយចំនួន
1/ ឈ្មោះ ហម ភារះ ភេទប្រុស អាយុ28ឆននាំ ជាតិខ្មែរ ស្នាក់ នៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ជាអ្នកបើកសង្វៀន
2/ឈ្មោះ អយ អៃ  ភេទប្រុស អាយុ 50ឆ្នាំ ជាតិខ្មែ នៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ជាមុខសញ្ញាលេង។
3/ឈ្មោះ ហេង ណារ៉ុម ភេទប្រុស អាយុ 37ឆ្នាំជាតិខ្មែរ នៅភូមិកំប្រើស ឃុំត្រពាំងព្រីងើស្រុកតំបែរ ជាមុខសញ្ញាលេង និងលក់ដូរ។
4/ឈ្មោះ នាង ជុំ ភេទប្រុស អាយុ33ឆ្នាំ ជាតិខ្មែរ នៅភូមិទួលអង្រ្កង ឃុំក្រែក ស្រុកពញាក្រែក ជាមុខសញ្ញាលេង និងជាកម្មករជៀរជ័រកៅស៊ូ។
ករណីនេះ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី
សូមបងប្អូនប្រជាពលរដ្ឋជួយផ្តល់ព័តមាន ដែលពាក់ព័ន្ធដល់សន្តិសុខ សុវត្តិភាព មូលដ្ឋាន មកកាន់លេខ ០៨៨ ២៦ ២២២២២
ឬផ្ញើរសារមកកាន់ផេកហ្វេសប៑ុករបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ យើងខ្ញុំធានា រក្សាការសម្ងាត់និងឆ្លើយតបដោយប្រសឹទ្ធភាពខ្ពស់……..
អត្ថបទ ដំរី ស
រូបភាព ព្រះចន្ទ័ ០១

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More