Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងគ្រឿងញៀន ០១កញ្ចប់ធំ នៅភូមិទ្រាំង និងភូមិបឹងដូនប៉ា ក្នុងសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម និងកម្លាំងប្រជាការពារភូមិ ដោយបានការសហការពីកម្លាំងនគរបាលប្រឆាំងគ្រឿងញឿន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ០២កន្លែង នៅក្នុងសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងមួយចំនួន។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួននោះមានឈ្មោះ៖

ទី១-ឈ្មោះ ម៉ាន បូណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ទីលំនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប (ជួញដូរ)។
ទី២-ឈ្មោះ អ៊ួច សុភ័ណ្ឌ ហៅបង៦៣ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខឯកជន ទីលំនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប (ជួញដូរ)។
ទី៣-ឈ្មោះ ឈន់ ដេវីឌ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរគ្មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)។
ទី៤-ឈ្មោះ លី វិស័យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិមណ្ឌល០១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប(ចាត់ចែង)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន៖
-ម្ស៉ៅមេតំហ្វេតាមី(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ទំងន់ ៣,៤ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង និងសំភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More