Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្លោះរបងចូលសាលាដោយគ្មានការអនុញ្ញាតិ ត្រូវសមត្ចកិច្ចឃាត់ខ្លួន

ភ្នំពេញ:ក្មេងទំនើង១០នាក់ត្រូវបាននាយកវិទ្យាល័យទួលប្រាសាទសែនសុខចាប់ឃាត់ខ្លួនប្រគល់មកអោយសមត្ថកិច្ចយកមកធ្វើការអប់រំខណះដែលក្រុមក្មេងទាំងនោះនាំគ្នាផ្លោះរបងចូលក្នុងសាលារៀន។កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០៨
ធ្នូ២០១៦ស្ថិតនៅវិទ្យាល័យទួលប្រាសាទសែនសុខភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។ប្រភពពីសមត្ថកិច្ចបានប្រាប់ថានៅម៉ោងខាងលើ
លោកនាយកវិទ្យាល័យទួលប្រាសាទសែនសុខបានទំនាក់ទំនងមកអោយទៅជួយយកក្រុមក្មេងទំនើង១០នាក់ដែលបាននាំគ្នាលោតផ្លោះរបងចូលក្នុងវិទ្យាល័យដោយគ្មានការអនុញ្ញាត្តិនិងអោយសមត្ថកិច្ចជួយយកមកធ្វើការអប់រំទើបសមត្ថកិច្ចចុះទៅនាំខ្លួនក្រុមយុវជនខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីយកមកធ្វើសាវតាទុក។

តាមសំដីលោកគ្រូក្នុងវិទ្យាល័យទួលប្រាសាទបានប្រាប់ថាសព្វថ្ងៃក្នុងវិទ្យាល័យនេះលោកនាយកសាលាបានដាក់ពិន័យតឹងរឹងណាស់រាល់ពេលដែលដល់ម៉ោងចូលរៀនឫក៍សិស្សចេញលេងមិនត្រូវបានអនុញ្ញាតិអោយចេញក្រៅរបងវិទ្យាល័យឡើយ
សូម្បីតែទ្វារបងសាលាក៍ត្រូវបិទដែលប៉ុន្តែនៅម៉ោងខាងលើបែរជាឃើញក្រុមក្មេងទំនើងខាងលើនាំគ្នាផ្លោះរបងចូលក្នុងសាលាទៅវិញទើបលោកនាយកបញ្ជារអោយចាប់ឃាត់ខ្លួនក្រុមក្មេងខាងលើយកមកប្រគល់អោយសមត្ថកិច្ចតែម្តង។

តាមសំដីក្រុមក្មេងទំនើងខាងលើបានប្រាប់សមត្ថកិច្ចថានៅមុនឃាត់ខ្លួនគឺក្រុមគេនាំគ្នាមករៀនគួរនៅក្នុងវិទ្យាល័យខាងលើក្រោយពីរៀនចប់បាននាំគ្នាមកផ្តុំនិងអង្គុយលេងមុខសាលាលុះដល់ម៉ោងខាងលើក៍នាំគ្នាបំរុងចូលក្នុងសាលាវិញដើម្បីរកទិញអីហូបតែត្រូវបានទ្វារបរសាលាបិទក៍នាំគ្នាផ្លោះរបងចូលទៅក្រោយពីផ្លោះចូលហើយត្រូវលោកគ្រូចាប់តែម្តង។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើក្រោយពីធ្វើការអប់រំចប់ក៍បានហៅអាណាព្យាបាលមកធ្វើការធានាអោយត្រឡប់ទៅផ្ទះវិញ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More