Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងរបួសធ្ងន់

ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៧ន៨ង០០នាទីល្ងាច នៅលើផ្លូវដងផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៨៩-៩០ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង មានគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូ ០១លើក បង្កឡើងដោយខ្លួនឯង (បើកបរក្នុងស្ថានភាពស្រវឹង) ។ ម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះ ឈ្មោះ ឡាំ ពៅ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ រងរបួសធ្ងន់ ។ ករណីនេះ កំលាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ នាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដោយឡែកសំភារៈ ម៉ូតូ បានប្រគល់ជូនទៅគ្រួសារជនរងគ្រោះវិញ ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More