Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រលាញ់ប្តីពេក! ទោះជាប់គុក ក៍ហ៊ានយកថ្នាំញៀនអោយជក់ដល់ក្នុងគុកដែរ

ភ្នំពេញ៖ នារីម្នាក់ត្រូវបានអនុរក្សពន្ធធនាគាព្រៃសម២ធ្វើការឃាត់ខ្លួន ក្រោយពេលមកសួរសុខទុក្ខប្ដីដោយនាំយកនូវគ្រឿងញៀនមកជាមួយ។ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ជនសង្ស័យមានឈ្មោះ ជា សុវណ្ណរ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ មានមុខ អ្នករត់តុនៅក្នុងណាហ្គា បច្ចុប្បន្នស្នាក់នៅផ្ទះជួល(ផ្ទះសំណាក់) យីហោ សួរស្ដី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយមានស្រុកកំណើតនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

បើតាមប្រភពពីមន្ដ្រីអនុរក្សពន្ធធនគាព្រៃសម២ បានឲ្យដឹងថាមុនពេលកើតហេតុនោះស្ដ្រីខាងលើបានមកសួរសុខទុក្ខប្ដីដែលមានឈ្មោះ វ៉ា វាន់ធី ដោយជាប់ពន្ធធនាគាពីបទលួចម៉ូតូគេ ហើយបានផ្ញើរនូវកាបូបខ្មៅមួយនៅកន្លែងផ្ញើរកង់ម៉ូតូ បន្ទាប់ពីសួរសុខទុក្ខប្ដីរួចរាល់ស្ដ្រីខាងលើបានត្រលប់មកវិញដើម្បីយកការបូបខណៈអ្នកអនុរក្សបានសួរសុះបុត្រដែលផ្ញើរ ភ្លាមនោះស្ដ្រីខាងលើបានរូតកាបូបយកសំបុត្រស្រាប់តែដោយមកនូវជាមួយគ្រឿងញៀនមួយកញ្ចប់តូចមកជាមួយ ដោយឃើញបែបនោះមន្ដ្រីអនុរក្សបានធ្វើការឃាត់ខ្លួនស្រ្ដីខាងលើរួមជាមួយនឹងវត្ថុតាង ហើយបានសហការជាមួយនឹងមន្ដ្រីប៉ុស្ដិ៍ព្រៃវែងដើម្បីនាំខ្លួនស្ដ្រីខាងលើមកសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនិតិវិធីបន្ដ។

1 of 4,885

ចំនួនអ្នកទស្សនា
  • 1
  • 652
  • 1,898
  • 8,761,103

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More