Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្ទុះអាវុធមួយប្រាវនៅភាគខាងជើងប្រទេសថៃ ស្លាប់៧នាក់រឹបអូសថ្នាំញៀន៤សែនគ្រាប់

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៤សែន គ្រាប់ និងអេរ៉ូអុីន ចំនួន៦ សាកាដូត្រូវបានក្រុមយោធាឈុតខ្មៅថៃ ធ្វើការរឹបអូសបានពីក្រុមរកសុីជួញដូរគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ថៃ ភូមាបន្ទាប់ពីមានការផ្ទុះអាវុធតដៃគ្នាអស់រយៈពេលប្រមាណ ជា ១៥ នាទី រួចមក ព្រមទាំងបានបាញ់ប្រហារមុខសញ្ញាទាំងនោះស្លាប់អស់ ៧ នាក់ ។ យោងតាមរបាយការណ៍ទទួលបានគឺ ហេតុការណ៍នៃកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១២ និង៤០ នាទី ថ្ងៃត្រង់នៅក្នុងវាលស្មៅ និងព្រៃរបោះមួយកន្លែង តាមខ្សែបន្ទាត់ព្រំដែនភាគខាងជើងនៃប្រទេស ថៃ ភូមា ស្ថិតក្នុងភូមិ១១ ឃុំថាតន ស្រុកម៉ៃអាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ ។

របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺក្រុមយោធាឈុតខ្មៅថៃ ក្នុងវរៈ៣២០៤ បានចេញប្រតិបត្តិការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ព្រោះរយៈកាលកន្លងមក នៅត្រង់ទីតាំងខាងលើនេះ តែងតែមានមុខសញ្ញារកសុីគ្រភងញៀនធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់ ។ លុះនៅវេលាខាងលើ កំលាំងក៏បានប្រទះឃើញមុខសញ្ញាមួយក្រុម ដោយម្នាក់ៗ មានស្ពាយសាកាដូគ្រប់គ្នា ព្រមទាំងមានអាវុធចាប់ជាមួយផង ។

ដោយមានការសង្ស័យលោកមេបញ្ជាការបានចាត់កំលាំងអោយចេញស្ទាក់នៅខាងមុខ ដើម្បីឃាត់ខ្លួន និងត្រួតពិនិត្យទៅលើរបស់របរទាំងនោះ ។ភ្លាមៗនោះដែរ ជនសង្ស័យបានក្រឡេកឃើញសមត្ថកិច្ច ទើបពួកគេបានប្រើប្រាស់ អាវុធបាញ់មកលើក្រុមយោធាឈុតខ្មៅមុនតែម្តង ដែលធ្វើអោយកំលាំងបានធ្វើការបាញ់តប តរហូតសម្រេចជោគជ័យ ដោយមុខសញ្ញាទាំងនោះបានស្លាប់ទាំងអស់សរុប ចំនួន៧នាក់ នៅក្នុងសមរភូមិ ។ នៅពេលនោះផងដែរ កំលាំងឈុតខ្មៅថៃ បានដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ា បានចំនួន ៤ សាកាដូ ដោយក្នុងនោះមានគ្រឿងញៀនចំនួន ៤សែន គ្រាប់ ដកហូត អេរ៉ូអុីន បានចំនួន ៦ សាកាដូ ព្រមទាំងអាវុធធុន អាកា ៤៧ ស្វ័យបត់ មួយដើមផង ។ នៅពេលនោះដែរ ក្រុមយោធាបានដឹកបញ្ជូនវត្ថុតាងទាំងនេះទៅរៀបចំឯកសារ ដើម្បីប្រគល់ទៅអោយអង្គភាពជំនាញចាត់វិធានការតាមផ្លូវច្បាប ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More