Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ក្នុងសង្កាត់ស្ទឹង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រតិភូសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដឹកនាំដោយ លោកជំទាវ អ៊ួន សុវណ្ណារិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារកាកបាទក្រហមសាខារាជធានីភ្នំពេញ បាននាំយកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ចែកជូនដល់ គ្រួសារមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ មកតាមសហគមន៍ ទាំង៩ ក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។ពិធីនេះ ប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងបរិវេណវត្ត ស្ទឹងមានជ័យ ដោយមានការចូលរួមពីលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និង លោក ឌី រត្ន័ខេមារុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យព្រមទាំងលោក ស្រី ខឹម វណ្ណី នាយករងរដ្ឋបាល លោក សេង សាញ់ចៅសង្កាត់ ស្ទឹងមានជ័យ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម លោក គាត តូ ប្រធានផ្សារចាក់អង្រែ និង សមាជិក សមាជិកាកាកបាទក្រហមខណ្ឌ យុវជន កាកបាទក្រហម ខណ្ឌ យុវជន ស.ស.យ.ក ខណ្ឌប្រមាណសរុប៥៧នាក់ចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៍នេះផងដែល ។

នាឱកាសនោះ លោកជំទាវអនុប្រធានកិត្តិយសសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកជំទាវអនុប្រធានសាខា ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។
អំណោយមនុស្សធម៍របស់កាកបាទក្រហមសាខារាជធានីភ្នំពេញ ដែលត្រូវចែកជូនរួមមាន : អង្ករ ២៥kg – មី១កេស-ទឹកត្រី១យួរ -ទឹកស៉ីអ៉ីវ១យួរ – ត្រីខ១យួរ -ទឹកសុទ្ធមួយកេស ឃីត១កញ្ចប់ (ភួយ១ មុង១ សារុង១ ក្រមា១ រួមនិង ថវិកាចំនួន៥ មឺុនរៀលក្នុងមួយគ្រួសារ ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More