Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ហែម ដារិទ្ធិ៖ ” ខ្ញុំហ៊ានយកតួនាទីជាអភិបាលខណ្ឌមកធានា ថាគ្មានការយកលុយ(ដាក់ខែ) ពីការរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈឡើយ!(មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គិភ័យ នៅបុរីសន្តិភាព២ កាលពីល្ងាចម៉ិញ  នាព្រឹកថ្ងៃទី ១០ ធ្នូ ២០១៦ វេលាម៉ោង ១០ និង ៤៤ នាទី  លោក ហែម ដារិទ្ធិ បានបន្តចុងះសំណេះសំណាល ជាមួយបងប្អូនអាជីវករលក់ដូររាន្តទេវតា ពាងថាប់ ទោង បង់ កន្ទុយសន្តោងរឺម៉ក និងរូបចំឡាក់ផ្សេងៗ ដែលលក់នៅជាប់រង្វង់មូលចោមចៅ។មានមតិសំណេះសំណាលក្នុងឪកាសនោះដែរលោក ហែម ដារិទ្ធិ បានអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋឈប់អោយលក់ដូរ លើចិញ្ចើមផ្លូវ ដែលធ្វើអោយមានការកកស្ទះចរាចរណ៍ ក្នុងការធ្វើដំណើរផ្សេងៗ ព្រមទាំងធ្វើអោយផ្សារបាត់បង់នូវសោភ័ណ្ឌភាព គ្មានរបៀបរាបរយ គ្មានសណ្តាប់ធ្នាប់ក្នុងការលក់ដូរ និងអាចកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាយថាហេតុ ។ លោកបន្តថា អាជ្ញាធរខណ្ឌអនុញ្ញាតអោយបងប្អូនអាជីវករដាក់លក់ត្រឹមបង្គោលភ្លើងរដ្ឋ ដែលបានកំណត់ជូន មិនដាក់លក់លយចេញមកក្រៅទៀតទេ  តែបើបងប្អូននៅតែបន្តដាក់រំលោភលើផ្លូវសាធារណៈទៀត សណ្តាប់ធ្នាប់ខណ្ឌនិងធ្វើការុុះរើចេញដោយមិនទទួលខុសត្រូវរាលើការខាតផងដែរ។

លោក ហែម ដារិទ្ធិ បានសង្កត់ធ្ងន់ថា ការរៀបចំណាប់ធ្នាប់តាមផ្លូវសាធារណៈនេះ គឺដោយស្មើភាពគ្នា មិនមានការស៊ីសំណូក គ្មានដាក់ខែ ឬដាក់ថ្ងៃឡើយ លោក ហ៊ានយកឋានៈតួនាទីជាអភិបាលខណ្ឌមកធានាជូន។

លោក ហែម ដារិទ្ធិ បាន​លើក​ឡើង​ទៀត​ថា «​ទីក្រុង​មួយ​ដែល​បាត់​សណ្តាប់ធ្នាប់​គេ​មិន​បារម្ភ​ទេ តែ​គេ​បារម្ភ​ពី​ការ​ដឹកនាំ​គ្មាន​សណ្តាប់ធ្នាប់ ដូច​ពាក្យ​ថា សណ្តាប់ធ្នាប់ មិន​អាច​និយាយ​តែ​១​ម៉ាត់​ចប់​នោះ​ទេ ក្នុង​នោះ​មាន​សណ្តាប់ ធ្នាប់​ចរាចរណ៍  សណ្តាប់ធ្នាប់​លក់ដូរ​ សណ្តាប់ធ្នាប់​នៃ​ការ​សាងសង់​ជាដើម​។ នេះ​ជា​ពេលវេលា​ដែល​ត្រូវ​អនុវត្ត​ទៅ​លើ​ការ​រៀបចំ​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ចិញ្ចើម​ផ្លូវ បើ​មិន​ធ្វើ​ពេល​នេះ​តើ​ចាំ​ដល់​ពេល​ណា​ទៀត? នៅ​ពេល​ដែល​ចំនួន​ប្រជាពលរដ្ឋ និង​ចំនួន​យានយន្ត​បាន​កើនឡើង​យ៉ាង​គំហុក​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការ​កកស្ទះ​ចរាចរណ៍​ក៏​កាន់តែ​ស្មុគស្មាញ​បែប​នេះ​»

លោក ហែម ដារិទ្ធិ សំណូមពរដល់បងប្អូនប្រកបរបរលក់ដូរ រាន្តទេវតា ពាង ថាប់ ទោង និង បង់ នៅជិតរង្វង់មូលចោមចៅ និងបងប្អូនផ្សេងៗទៀតដែលលក់ដូររំលោភលើចិញ្ចើមផ្លូវមេត្តា ចូលរួមសហការណ៍ដោយក្តីអនុគ្រោះដើម្បី សោភណ្ឌភាពក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាបានជួយលើកមុខមាត់ប្រទេសជាតិដែរ។

ក្រោយលោកអភិបាលខណ្ឌពោធិ៍សែនជ័យជួបសំណេះសំណាលជាមួយបងប្អូនអាជីករចប់ ពួកគាត់មានអារម្មណ៍ជ្រះស្រលះ មិនមានការភិតភ័យខ្លាចគេមករុះរើរបស់គាត់ ជាងនោះទៅទៀត ពូកគាត់សន្យាថានិងរុះរើចេញតាមការកំណត់របស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានណែនាំ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More