Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនពិការ ៧១ រូប ទទួលបានការយកចិត្តទុកដាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ៖ ជនពិការ ៧១ រូប មកពីខេត្តកំពង់ស្ពឺ កំពង់ចាម តាកែវ កំពត ព្រៃវែង និងរាជធានីភ្នំពេញ របស់អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ មានអាសយដ្ឋាននៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញត្រេក អរយ៉ាងខ្លាំង នូវចិត្តដ៍ថ្លៃថ្លាបំផុត របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគាំទ្រ និងគិតគូ ពីទុក្ខលំបាក ដល់ជនពិការគ្រប់រូប។អំណោយដែលបានផ្តល់ជូនអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម មី ២០កេស ត្រីខ ៥កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប អាហារវីតាមីន ៥កេស ស្មើនឹង ១៨០កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែក ជនពិការទាំង ៧១នាក់ ម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាហារវីតាមីន ៥កញ្ចប់ បង្គន់ប្លាស្ទីក ១ និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា នេះជាលើកទី ៤ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគជូន អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍៕

1 of 4,899

ចំនួនអ្នកទស្សនា
  • 0
  • 333
  • 5,461
  • 8,773,579

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More