Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យម្នាក់រពឹសដៃគាស់បន្ទប់ជួលគេ តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍ដង្កោក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់រពឹសដៃគាស់បន្ទប់ជួលគេ តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍ដង្កោក្របួចជាប់។ ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង ១ នឹង ៤០ នាទីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យមានឈ្មោះ ផា សុភាព អាយុ២៨ឆ្នាំ បុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ហេីយមានស្រុកកំណេីតនៅភូមិ មានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

បេីតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យខាងលេីបានឡេីងទៅផ្ទះជួលជាន់ទី ៤ ហេីយបានគាស់ទ្វាបន្ទប់បំរ៉ុងចូលយកឥវ៉ាន់ តែខណៈនោះត្រូវបានម្ចាស់បន្ទប់មកទាន់ហេីយបានសួរតេីឯងមករកអី ភ្លាមនោះដោយឃេីញសភាពមិនស្រួលម្ចាស់បន្ទប់បានរាយការណ៍ ដល់ខាងសមត្ថកិច្ចប៉ុស្ដិ៍ដង្កោអោយជួយ អន្ដរាគមន៍តែម្ដង ក្រោយពីទួលបានដំណឹងភ្លាមសមត្ថកិច្ចប៉ុស្ដិ៍ចុះដល់ទីតាំងហេីយឃាត់បាននូវជនសង្ស័យនៅនឹងកន្លែងតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ ដង្កោកំពុងសួរនាំដេីម្បីក៏សាងសំណុំរឿងបញ្ជូ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនិតិវិធីបន្ដ។ ចន្ធូ

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More