Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផឹកស្រាស្រវឹង ដុតផ្ទះខ្លួនឯងចោលខ្ទេច ត្រូវនគរបាលឃុំជីគរ ឃាត់ខ្លួន

ខេត្តត្បូងឃ្មុំ៖ នគរបាលឃុំជីគរ ឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រាដុតបំផ្លាញផ្ទះខ្លួនឯងចោល។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១៧និង៣៧នាទីល្ងាចថ្ងៃទី១០ ធ្នូ ២០១៦ នៅចំណុច ភូមិរកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ជនសង្ស័យដែលបាន ដុតបំផ្លាញផ្ទះខ្លួនឯងចោល មាន ឈ្មោះ រស់ សុភ័ក្រ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ ខាងលើ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានផឹកស្រាស្រវឹង ជោគជាំ មិនដឹងជាតុចចិត្តរឿងអ្វី បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះខ្លួនឯង ដែល មានទំហំ 4m✖5m ដំបូល ប្រក់ដែក ជញ្ជាំងបាំងស្លឹកដូង បណ្តាលឲ្យ ឆេះសំភារៈ ក្នុងផ្ទះមាន ឆ្នាំងបាយសំឡ៣ ចាន៧ អង្ករ ១គីឡូ ភួយ២ មុង១ កន្ទេល១និងខោអាវ ចាស់ថ្មី ៥កំប្លេរ និងផ្ទះអស់ទាំងស្រុង។

បច្ចុប្បន្នជនជនសង្ស័យ ត្រូវបានប៉ុស្តិ៍នគរបាលឃុំជីគរឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅតុលាការ វិនិច្ឆ័យទោសតាមច្បាប់។

1 of 4,891

ចំនួនអ្នកទស្សនា
  • 1
  • 566
  • 2,007
  • 8,765,069

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More