Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋជាង៣០គ្រួសារនៅភូមិបន្លារស្អិត លើកដៃសំពះអង្វរសម្តេចតេជោហ៊ុន សែន ជួយស្រោចស្រង់ផ្លូវលំ មួយខ្សែផង ពួកគាត់និងដឹងគុណសម្តេចអស់មួយជីវិត

ភ្នំពេញះ៖ ប្រជាពលរដ្ឋរស់នៅ ភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រមាណជាង២០០គ្រួសារ ដែលពឹងការធ្វើដំណើរទៅមកជាប្រចាំ មានការរងទុក្ខជិត៣០ឆ្នាំ ពុំទាន់ឃើញអាជ្ញាធរជំនាញគ្រប់ជាន់ថ្នាក់រូបណាជួយអន្តរាគមន៍នៅឡើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ លើកដៃសំពះអង្វរ និងអំពាវនាវ សូមសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាកចក្រកម្ពុជាមេត្តាជួយស្រោចស្រង់រំដោះនូវទុក្ខវេទនាអោយរួចផុតពីផ្លូវភក់ជ្រាំមួយខ្សែនេះផង ទោះបីត្រឹមជាផ្លូវលំគ្រោះក្រហមក៍បានដែរ ហើយពួកគាត់សន្យាថានិងនៅតែបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែនជានិច្ច បើទោះបីជាអភិបាលខណ្ឌសែនសុខលោកប៉ឹល កុសល មិនស្រលាញ់ប្រជាពលរដ្ឋរបស់ខ្លួនក៏ដោយ។

ពលរដ្ឋបានលើកឡើងថា ស្ថានភាពផ្លូវលំធំដែលជាផ្លូវចាំបាច់សម្រាប់ ប្រើប្រាស់រាល់ថ្ងៃ បានរងការខូចខាតធ្ងន់ធ្ងរ បែបនេះ អស់រយះពេលជាយូរឆ្នាំមកហើយ ជាពិសេសនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង និងមានរថយន្តកុងទីន័រ រថយន្តដឹកទំនិញ​ធនធ្ងន់ដឹកបំផ្លាញផ្លូវ​ ណាមួយផ្លូវនេះអាយុកាលខូចខាតយ៉ាងណាក៏ដោយក៏មិនមានការជួលជុលផងថែទាំពីអាជ្ញាធរផងដែរនោះ គឺមានតែប្រជាពលរដ្ឋរៃលុយគ្នាបានបន្តិចបន្តួចទិញគ្រោះថ្ម យកមកដាក់ប៉ុណ្ណោះ។

អ្នកភូមិដែលរស់នៅបន្លារស្អិត សង្កាត់ឃ្មូញ បានលើកឡើងថា ផ្លូវលំមួយខ្សែនេះជាផ្លូវស្នូល ដ៏សំខាន់នៅតំបន់នេះ ដែលអ្នកភូមិតែងតែធ្វើដំណើរទៅមក។ តែបច្ចុប្បន្នផ្លូវនេះកំពុងក្លាយជា ឧបសគ្គចម្បងរាំងខ្ទប់ការធ្វើដំណើររបស់អ្នក ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

មួយវិញទៀតការដឹកជញ្ជូនអ្នកជម្ងឺ និងស្រ្តីសម្រាលកូនទៅសង្រ្គោះ ក៏ដូចជាការធ្វើ ដំណើររបស់សិស្សានុសិស្សក៏ ជួបការលំបាកច្រើន។ អ្នកភូមិទាំងនោះបានលើកឡើងថា កន្លងមកពួកគាត់បានស្នើរឲ្យអាជ្ញាធរមានការជួយស្ថាបនា ឬ ជួសជុលផ្លូវលំធំមួយនេះជាច្រើនលើកច្រើនសារ តាមរយះការប្រារព្ធវេទិការសាធារណៈ និងបានលើកសំណើរទៅ ដល់សាលាសង្កាត់ ខណ្ឌដែរ តែរហូតមកដល់ពេលនេះ គឺហាក់នៅមិនទាន់មានចំណាត់ការអ្វីនៅឡើយនោះទេ។

ពាក់ពន្ធ័និងបញ្ហាខាងលើនេះ លោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានមាន ប្រសាសន៍ថាគាត់មិនបានដឹង រឿងប្រជាពលរដ្ឋលើកគំរោងសុំផ្លូវនេះទេពីព្រោះលោកទើបមកកាន់ដំណែងជាអភិបាលខណ្ឌសែនសុខនេះថ្មីៗ ប៉ុណ្ណោះហើយពាក់ព័ន្ធនិងការស្នើរសុំរបស់ប្រជាពករដ្ឋនេះលោកនិងចាត់អោយលោកអភិបាលរង និងមន្ត្រីជំនាញ ចុះពិនិត្យជាក់ស្តែងមិនខាន។

តែបើតាមប្រជាពលរដ្ឋលើកឡើងថា ចាប់តាំងលោកប៉ឹល កុលស មកកាន់តំណែងជាអភិបាលខណ្ឌសែនសុខ ជិតមួយឆ្នាំទៅហើយគឺមិនទាន់ បានចុះទៅកំណាត់ផ្លូវខាងលើនៅឡើយទេ។

1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 586
  • 2,340
  • 8,757,715

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More