Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្ត ០២គ្រឿងបុកគ្នា នៅស្រុកប្រាសាទបាគង

សៀមរាប៖ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្តបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម្ខាងរងរបួសស្រាល។បើតាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរណ៍ខាងលើនេះបង្កដោយ រថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A:8578 បើកបរមិនប្រកាន់ស្តាំ បានជ្រុលចង្កូតទៅបុករថយន្ត ០១គ្រឿង ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB:7730 បើកពីលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម្នាក់ឈ្មោះ ឌី ផល្លា ភេទប្រុស អាយុ ៤៦ឆ្នាំ រងរបួសស្រាល។

ប្រភពដ៏ដែលបានបន្តថា នៅក្នុងរថយន្តហ្វតមានអ្នករួមដំណើរ ០៥នាក់ ក្នុងនោះមាន ០១នាក់រងរបួសធ្ងន់ រីឯអ្នកបើកបររថយន្តកូរ៉េ ក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្តទាំង ០២គ្រឿងសមត្ថកិច្ចកំពុងធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More