Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខណ:ល្បាតទៀបភ្លឺ សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនមនុស្ស២នាក់ជាប់សង្ស័យករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួន បញ្ជូនយកមកសាកសួរនៅនគរបាលប៉ុស្តិ៏ទួលសង្កែ ក្រោយពីពួកគេជាប់សង្ស័យពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។​ ហេតុការណ៍នៃការឃាត់ខ្លួនជនសង្ស័យរូបនោះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦​ស្ថិតនៅចំណុច​ប្លុកអង់តែនទូរទស្សន៍ជាតិ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ​ខណ្ឌឫស្សីកែវ។

ជនសង្ស័យមានឈ្មោះជិន ស៊ីណា ភេទប្រុស​ អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ចំនែកម្នាក់ទៀតមានឈ្មោះងិន សុភណ្ឌ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រា​ក​ដ​។

មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវលោកណយ ច័ន្ទណារ័ត្ន បានអោយដឹងថា ខណ:ដែលកម្លាំងល្បាតខណ្ឌ មាននគរបាលប៉ុស្តិ៍ និងប្រ​ជា​ការពារសង្កាត់ឬស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗដែលអាចនឹងកើតឡើងមាននោះ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់នៅកន្លែងកើតហេតុខាងលើ ឃើញដូចនេះជនសង្ស័យទាំង២នាក់នោះបានរត់ចេញយ៉ាងលឿនចេញពីកន្លែងកើតហេតុដោយទំលាក់ប្រដាប់សោរកាច់អក្សរតេចោលនៅក្បែរនោះ តែត្រូវកម្លាំងដេញចាប់បានទាំង​​២នាក់តែម្តង។ នៅក្នុងហេតុការណ៏នោះដែរកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ២គ្រឿងមួយជារបស់ជនសង្ស័យ​ម៉ាកវីវ៉ា ពណ៌ខ្មៅ មានស្លាកលេខបាត់ដំបង1O-2436 ដែលក្នុងនោះសមត្ថកិច្ចបានរកឃើញសំភារះធ្វើសកម្មភាពមាន​សោរខ្សៀរ ទុរវីស ដែកកាប់ជាច្រើនផងដែរ ដោយឡែកម៉ូតូមួយគ្រឿងទៀតដែលនៅក្បែរនោះមានម៉ាកសង់សេ១២៥ ពណ៌ខ្មៅមានស្លាកលេខបន្ទាយមានជ័យ1F-9485 ត្រូវបានខ្ទេចកន្លែងសោរកអស់ដោយការកាច់ចាក់។ ក្រោយកើតហេតុជនសង្ស័យទាំង​២​នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកនគរបាលប៉ុស្តិ៏ទួលសង្កែដើម្បីសាកសួរបន្តទៅតាមនីតិ បញ្ជូនមកអធិការដ្ឋាន​នគរ​បាលខណ្ឌឫស្សីកែវ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។


if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More