Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ហាញមុខស្ត្រីសមគំនិតអំពើលួចនិងទទួលផលចោរកម្ម

ភ្នំពេញ: នាព្រឹកថ្ងៃទី១២ខែធ្នូ២០១៦នេះ លោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបង្ហាញមុខស្ត្រីម្នាក់សមគំនិតអំពើលួចនិងទទួលផលចោរកម្មដែលធ្វើឡើងនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតែម្តង។ស្ត្រីសង្ស័យឈ្មោះអី ពៅ ភេទស្រីអាយុ៥៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតខេត្តកំពត។

លោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបាន
មានប្រសាសថាក្រោយពីទទួលដំណឹងថាមានក្រុមជនសង្ស័យគាស់ផ្ទះលួចម៉ូតូដល់ទៅចំនួន០៥គ្រឿងនៅសង្កាត់ទឹកថ្លាទើបលោកបានដាក់បញ្ជារមកតាមបណ្តាលប៉ុស្តិ៍ចុះស្រាវជ្រាវនិងធ្វើរដ្ឋបាលក្នុងមូលដ្ឋានភ្លាមៗដោយអោយលោកវរៈសេនីយ៍
ត្រី គួក សុខហួរ អធិការរងផ្នែកព្រហ្មទណ្ឌដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមទើបឈានទៅច្បាមបានមុខសញ្ញាខាងលើនៅចំណុចផ្ទះជួលក្រុម១ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងដកហូតម៉ូតូរបស់ជនរងគ្រោះបាន០៣គ្រឿងមកវិញក្នុងចំណោម០៥គ្រឿង។

គួររំលឹកថាកាលពីទាបភ្លឺថ្ងៃទី០៩ធ្នូ២០១៦មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកាត់សោរផ្ទះលេខ១៩៤ផ្លូវ២០០២ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងបានលួចយកម៉ូតូអស់ចំនួន៥គ្រឿងដោយក្នុងមានម៉ូតូឌ្រឹមសង់ចំនួន២គ្រឿងម៉ូតូវ៉េវពណ៌ខ្មៅចំនួន២គ្រឿងនិងម៉ូតូកុបជ្រុងសេ៥០មួយគ្រឿងដោយសុវត្តិភាពរហូតដល់ព្រឹកឡើងទើបម្ចាស់ផ្ទះភ្ញាក់ផ្អើបាត់។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More