Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អគារសិក្សាមួយខ្នងនៃវិទ្យាល័យហ៊ុន សែន កោះអណ្តែត ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៍ខ្ពងខ្ពស់របស់ សម្តេចព្រះមហាសុមេធា ធិបតី នន្ន ង៉ែត

តាកែវ៖ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសុមេធាធិបតី នន្ន ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណា​ចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៦ ព្រះអង្គបាននិមន្តចូលរួម សម្ភោធ កាត់ខ្សែបូណ៍ដាក់ឲ្យប្រើប្រាស់នូវអគាសិក្សាមួយខ្នងមានប្រាំមួយបន្ទប់ នៃវិទ្យាល័យហ៊ុន សែន កោះអណ្តែត ដែលស្ថិតនៅក្នុងភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះ​អណ្តែតខេត្តតាកែវ។

 

នៅក្នុងនោះផងដែរក៌មានការចូលរួមពីសំណាក់ព្រះអង្គ ព្រះញាណវង្ស ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញ រួមជាមួយនឹងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ​ និងលោកជំទាវសូ ឃុន ព្រមទាំងអភិបាលស្រុក អភិបាលរង និងលោក លោកស្រីប្រធាន និងអនុប្រធាន ការិយាល័យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យហ៊ុន សែន កោះអណ្តែតទាំងមូល។

 

លោកមាស អ៊ុយ អភិបាលស្រុកកោះអណ្តែតបានឡើងថ្លែងអំណ អព្រះគុណដល់ព្រះអង្គ ព្រះញាណវង្ស ឃឹម សន ដែលព្រះអង្គបានចូលរួមក្នុងវិស័យអាណាចក្រ ព្រះអង្គបានផ្តួចផ្តើមធ្វើការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមួយខ្នងមានប្រាំមួយបន្ទប់ដែលមានសភាពចាស់ទ្រុឌទ្រោម។

ព្រះអង្គក៌បានធ្វើការជួសជុលឡើងវិញនៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៦នឹងហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៦ អស់ថវិការចំនួន២០៣១៤.៧៥ ដុល្លារ ដើម្បីទុកអោយក្មួយៗសិស្សានុសិស្ស សិក្សាទៅថ្ងៃមុខ។

 

ជាមួយគ្នានោះផងដែរព្រះអង្គក៌មានថវិការ សំរាប់លើកទឹកចិត្តដល់ក្មួយៗដែលរៀនពូកែផងដែរ។បន្ទាប់ពីចប់កម្មវិធីព្រះអង្គ​ក៌បានចែកជូននៅរង្វាន់ដល់សិស្សដែលជាប់ចំណាត់ថ្នាក់ចាប់ពីលេខមួយដល់លេខប្រាំផងដែរ។សិស្សដែលជាប់ចំណាត់ថ្នាក់​លេខ​១ចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី១២មានចំនួន២៨នាក់ក្នុងមួយនាក់ៗទទួលបានថវិការចំនួន៧០.០០០រៀល និងសិស្ស​លេខ២ មានចំនួន២៨នាក់ក្នុង១នាក់ៗទទួលបាន៦០.០០០រៀល សិស្សជាប់លេខ៣មានចំនួន២៨នាក់ក្នុង១នាក់ៗទទួលបាន​៥ម៉ឺន​រៀល​ និងសិស្សលេខ៤មានចំនួន៣០នាក់ក្នុង១នាក់ៗទទួលបាន៤៥០០០រៀល​ ដោយឡែកសិស្សានុសិស្សដែលជាប់លេខ​៥មានចំនួន​២៩នាក់ ម្នាក់ៗទទួលបាន៤.០០០០រៀល និងសិស្សទូទៅមានចំនួន៩២០នាក់ក្នុង១នាក់ៗទទួលបាននៅសៀវ​ភៅ​២ក្បាលប៊ិច២ដើមនឹងថវិការចំនួន១០០០០រៀល។ចំណែកលោកគ្រូអ្នកគ្រូមានចំនួន៦៩នាក់ក្នុង១នាក់ៗទទួលបាន​៥ម៉ឺន​រៀល កងកម្លាំងការពារ៣០នាក់ ម្នាក់ៗ៥ម៉ឺនរៀល​ និងយុវតីកាន់ខ្សែបូណ៍មានចំនួន៥នាក់ម្នាក់ៗទទួលបាន​៥​ម៉ឺន​រៀល។បន្ទាប់ពីកម្មវិធីចប់សព្ទគ្រប់ក៌មានការហូបបាយសាមគ្គីរវាងលោកគ្រូអ្នកគ្រូ​ មន្រ្តីរាជការនៅក្នុងស្រុកកោះ​អណ្តែតទាំងមូលផង​ដែរ។ដោយ៖សុខន

  if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More